នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានមកដល់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីឡើងកាន់តំណែងកាលពីខែតុលាកន្លងទៅ។

លោក Sunak បានមកដល់មូលដ្ឋានកងទ័ពអាកាស Andrews ក្នុងតំបន់ Prince George រដ្ឋ Maryland កាលពីពេលល្ងាច ហើយត្រូវបានស្វាគមន៍ដោយប្រមុខពិធីការសហរដ្ឋអាមេរិកលោក Rufus Gifford និងលោកស្រី Dame Karen Pierce ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិក។
ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក ទៅកាន់រដ្ឋធានីសហរដ្ឋអាមេរិក លោក Sunak នឹងជួបជាមួយមេដឹកនាំធុរកិច្ច អ្នកនយោបាយនៅក្នុងសភា ព្រមទាំងប្រធានាធិបតីលោក Joe Biden។
រដ្ឋាភិបាលអង់គ្លេស បានិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ដោយលើកឡើងពីការគំរាមសកលចំពោះទីផ្សារ និងធនធាននានា លោក Sunak នឹងគាំទ្រសម្រាប់ការស្តារទំនាក់ទំនងសន្តិសុខសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
