ផ្លួវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយលើកកម្ពស់វិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូន និងទេសចរណ៍

2023/06/07 02:29:27 pm        436

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ផ្លួវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយលើកកម្ពស់ វិនិយោគ ពាណិជ្ជកម្ម ក្នុងតំបន់ស្រុកល្វាម ខេត្តកណ្តាល និងការដឹកជញ្ជូន និងទេសចរណ៍ រវាងកម្ពុជា និងវៀតណាម។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅថ្ងៃទី៧ ខែមិថុនា ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គឺជាខ្សែសេដ្ឋកិច្ច ដ៏មានសក្តានុពល របស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ “ផ្លូវល្បឿនលឿននេះ នឹងជំរុញឲ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ និងក្រុងថ្មី អរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភាគី រវាងកម្ពុជា និងវៀតណាមបន្ថែមទៀត”។

បន្ថែមលើនេះ ផ្លូវល្បឿនលឿននេះ ក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែម​លើ​ផ្លូវហាយវ៉េលេខមួយ ដែលនឹងជួយសម្រួលបន្ថែមនូវការតភ្ជាប់ប្រទាក់ក្រឡានៃផ្ទៃក្នុងប្រទេស និង​ការតភ្ជាប់កម្ពុជា ទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ ឲ្យកាន់តែទូលំទូលាយ​ដើម្បីពង្រឹងសក្តានុពេលនៃទីផ្សារ ការប្រកួតប្រជែង​ និងភាពទន់សេដ្ឋកិច្ច-សង្គម តាមរយៈធ្វើការធ្វើឲ្យកាន់តែស៊ីចង្វាក់គ្នា ។

ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងទៀតថា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានចាត់ទុកជាក្បាល​ម៉ាស៊ីន​ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ​បានយ៉ាងឆាប់រហ័ស។

កសាងដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ​មានប្រវែង ១៣៥គីឡូម៉ែត្រ ដោយថវិកាវិនិយោគសាងសង់ ប្រមាណ ១,៣៥ប៊ីលានដុល្លារ ក្រោមទម្រង់​វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ដោយគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

ជនភៀសសឹកនៅខេត្តព្រះវិហារមានទឹកប្រើប្រាស់ស្របពេល​ ស.ស.យ.ក​ ផ្តល់​អំណោយ​ធុង​ទឹក​ជាង​ ១ម៉ឺនធុង
2025/12/17 11:19:29 am        1
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយកងកម្លាំងយោធាថៃបន្តការ បាញ់​ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា នៅទិសយោធភូមិភាគទី៤ និងទី៥
2025/12/17 11:09:29 am        1
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចែកជូនពលរដ្ឋភៀសសឹកខ្វះខាត
2025/12/17 10:39:30 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិកសហភាពអឺរ៉ុបដែលមានព្រំដែនជាប់រុស្ស៊ី ជំរុញឱ្យមានការពង្រឹងសន្តិសុខ ក្នុងកិច្ចប្រជុំ នៅហ្វាំងឡង់

2025/12/17 11:46:48 am
​BBC៖ នឹងប្រឆាំងបណ្តឹងបរិហារកេរ្តិ៍ទាមទារ១០ពាន់លានដុល្លារអាមេរិករបស់លោក Trump
2025/12/17 11:35:52 am
​តម្លៃប្រេងកើនឡើងជាង១% ក្រោយលោក Trump បញ្ជាឱ្យបិទផ្លូវនាវាដឹកប្រេងជាប់ទណ្ឌកម្ម មិនឱ្យចេញ ចូល វ៉េណេស៊ុយអេឡា
2025/12/17 11:21:16 am
​ជនភៀសសឹកនៅខេត្តព្រះវិហារមានទឹកប្រើប្រាស់ស្របពេល​ ស.ស.យ.ក​ ផ្តល់​អំណោយ​ធុង​ទឹក​ជាង​ ១ម៉ឺនធុង
2025/12/17 11:19:29 am
​UN និងប៉ាឡេស្ទីនព្រមានថា ការកម្ទេចអគារលំនៅឋាននៅតំបន់ West Bank អាចធ្វើឱ្យមនុស្សរាប់រយនាក់ភៀសខ្លួនជាអចិន្ត្រៃយ៍
2025/12/17 11:13:24 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/16 03:10:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/15 08:16:46 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/14 02:16:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am