រដ្ឋាករទឹកស្វយ័ត កំពុងតភ្ជាប់បណ្តាញទឹកទៅតំបន់កំពុងខ្វះខាត នៅរាជធានីភ្នំពេញ

2023/06/07 09:40:45 pm        644

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនក្រៅស្រុកមួយ សម្រាប់ការផ្គត់ផ្គង់បំពង់មេនាំទឹក និងបំពង់មេចែកចាយទឹក ក្នុងកញ្ចប់ថវិកាសរុបប្រមាណជា ៥០ លានអឺរ៉ូ នៃគម្រោងសាងសង់រោងចក្របាក់ខែងជំហានទី២ ដើម្បីយកមកតភ្ជាប់បណ្តាញទឹកស្អាតក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់បំពង់ដែក និងដំណភ្ជាប់ដែកចំនួនពីរកញ្ចាប់ នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងជំហានទី២ រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនផ្គត់ផ្គង់ សាំងហ្គោបេនប៉ាម នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២៣ នេះថា សម្រាប់គម្រោង​នៃការតភ្ជាប់បំពង់មេទាំងពីរនេះ គឺជាការបន្តនៃការភ្ជាប់បំពង់បាក់ខែងជំហានទី១ ដើម្បីយកទឹកពី​បាក់ខែងជំហានទី២ ទៅផ្គត់ផ្គង់នៅតំបន់បែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ហើយមកដល់ពេលនេះ ចំពោះការដាក់បំពង់មេនាំទឹកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាជាមួយក្រុមហ៊ុនខាងលើរួមមាន ការផ្គត់ផ្គង់បំពង់មេនាំទឹក ប្រវែងប្រមាណ ២០គីឡូម៉ែត្រ មានមុខកាត់ពី ៨០០ ដល់ ១ ៦០០ មីលីម៉ែត្រ ក្នុងកញ្ចប់ថវិកា ៣៥ លានអឺរ៉ូ ។ ចំណែកបំពង់មេចែកចាយទឹក ប្រវែងប្រមាណ ៥០គីឡូម៉ែត្រ មានមុខកាត់ពី ៣០០ ទៅដល់ ៦០០ មីលីម៉ែត្រ ក្នុងកញ្ចប់ថវិកា ១៤ លានអឺរ៉ូ។

ឯកឧត្តម បន្តឲ្យដឹងថា ចំពោះបំពង់មេទាំងពីរប្រភេទនេះ នឹងត្រូវនាំមកដល់រាជធានីភ្នំពេញក្នុងរង្វង់ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ក្នុងនោះបន្ទាប់ពីបំពង់បាននាំមកដល់ រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ​នឹងយកបំពង់ទាំងនោះ ទៅដំឡើងនៅតាមទំនុបកប់ស្រូវ រហូតដល់ផ្លូវជាតិលេខ ៤ ដោយនឹងត្រូវការពេលវេលាជាង ១ ឆ្នាំ ដើម្បីដាក់បំពង់នេះឲ្យអស់ សំដៅធានាពង្រីកបណ្តើរៗ ដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់អតិថិជនដែលកំពុងខ្វះខាតទឹក។

សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ មានសមត្ថភាព​ផលិតប្រមាណ ១៩៥ ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ ដោយរោងចក្រនេះបានចាប់ផ្តើមសាងសង់កាល​ពីខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្រោមហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា, របស់រដ្ឋាករទឹកស្វយ័តក្រុង​ភ្នំពេញ ជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) មកដល់ពេលនេះរោងចក្របាក់ខែង​ជំហានទី២ សម្រេចបានប្រមាណជា ៩០ ភាគរយហើយ នៃទំហំគម្រោងទាំងមូល ដោយគម្រោងនេះនឹងដាក់ឲ្យដំណើរនៅដើមឆ្នាំ ២០២៤ ខាងមុខ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
2026/10/17 10:13:48 pm        1
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
2026/10/17 10:07:53 pm        1
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្ស និងគ្រួសារ»
2026/10/17 06:38:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

2026/10/17 10:13:48 pm
​កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
2026/10/17 10:07:53 pm
​រដ្ឋមន្រ្តីសុខាភិបាល៖ «សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់មនុស្ស និងគ្រួសារ»
2026/10/17 06:38:18 pm
​លទ្ធផលនៃដំណោះស្រាយតាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗនេះ
2026/10/17 06:27:13 pm
​សម្ដេចធិបតី នាយករដ្ឋមន្ត្រី អនុញ្ញាត​ឲ្យអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Selfie Travel Asia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
2026/10/17 06:21:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/17 11:15:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/16 09:18:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/17 01:31:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/17 12:03:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm