ពលរដ្ឋសង្កាត់បឹងទំពន់ទី១ ស្នើសុំដាក់ប្រព័ន្ធលូ និងភ្លើងសូឡាបំភ្លឺផ្លូវបន្ថែម ក្រោយពីទទួលបានផ្លូវបេតុង០៦ខ្សែ

2023/06/07 10:02:38 pm        180

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន៦ខ្សែ ក្រោមវត្តមានរបស់ ឯកឧត្តម ស ថេត ស្នងការរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់១ បានស្នើសុំឱ្យរៀបចំដាក់​ប្រព័ន្ធលូបង្ហូរទឹក និងភ្លើងសូឡាបំភ្លឺផ្លូវបន្ថែមទៀត ដើម្បីផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ពួកគាត់។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានអារម្មណ៍ត្រេកអរ សប្បាយរីករាយ និងអរគុណយ៉ាងខ្លាំងដល់ ក្រុម​ការងារគណៈបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលចុះជួយដោះស្រាយជូនពលរដ្ឋដល់មូលដ្ឋាន។ ដែលកន្លង​ទៅថ្មីៗនេះ ប្រធានក្រុមការងារដែលដឹកនាំដោយឯកឧត្តម ស ថេត បានសាងសង់ផ្លូវបេតុង រៀបចំប្រព័ន្ធលូ និងដាក់ភ្លើងសូឡាបំភ្លឺផ្លូវបានមួយចំនួន២ខ្សែរួចមកហើយ។ ហើយនៅខណៈនេះទៀត ប្រធានក្រុមការងារ និងសង្កាត់បានសម្រេចបើកការដ្ឋានជួសជុល និងសង់ផ្លូវបេតុងចំនួន០៦ខ្សែទៀត សម្រាប់ពួកគាត់ប្រើប្រាស់ ធ្វើឱ្យពួកគាត់រឹតតែសប្បាយរីករាយ។ ប៉ុន្តែដោយសារតែតំបន់ខ្លះ មិនទាន់មានប្រព័ន្ធលូ និងភ្លើងបំភ្លឺផ្លូវ​គ្រប់គ្រាន់​នៅឡើយ ពួកគាត់ សូមស្នើសុំឱ្យជួយរៀបចំបន្ថែមទៀត។

​ជាមួយគ្នានេះ លោក សាន សុខសីហា ជំនួយការ ឯកឧត្តម ស ថេត បានប្រាប់ឱ្យដឹងថា ចាប់តាំងពីឯកឧត្តម ស ថេត បានទទួលការងារជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់បឹងទំពន់១ ឯកឧត្តមតែងតែ​ចុះជួយដោះ​ស្រាយ​ទុក្ខលំបាកជូនប្រជាពលរដ្ឋជាប្រចាំ ទាំងការចុះដោយផ្ទាល់ និងតាមរយៈក្រុមការងារ។ ក្នុងនោះមានដូចជា ដោះស្រាយ​ជីវភាពរស់នៅប្រចាំថ្ងៃ សេវាតម្រូវការប្រចាំថ្ងៃ និងការអភិវឌ្ឍមូលដ្ឋានជាដើម។

​ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានស្នើសុំឱ្យរៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹក និងភ្លើងសូឡាបំភ្លឺផ្លូវបន្ថែម ដើម្បី​ផ្តល់ភាពងាយស្រួលដល់ពួកគាត់បន្ថែមទៀតខាងលើនេះ លោក សាន សុខសីហា បានបញ្ជាក់ថា ការរៀបចំប្រព័ន្ធលូ នឹងធ្វើឡើងនៅអំឡុងពេលកំពុងធ្វើផ្លូវ ដែលត្រូវតែរៀបចំ។ ចំពោះភ្លើងសូឡាបំភ្លឺផ្លូវ ឬអំពូលសូឡា ឯកឧត្តម ស ថេត គឺនៅតែជួយបន្តផ្តល់តាមទីតាំងងងឹតជាក់ស្តែង ជាបន្តបន្ទាប់ទៀត។

សូមជម្រាបជូនថា ការបើកការដ្ឋានជួសជុលផ្លូវបេតុងចំនួន០៦ខ្សែខាងលើនេះ មានប្រវែងសរុបចំនួន ៩៣០ម៉ែត្រ និង​ទទឹង៥ម៉ែត្រ ស្ថិតនៅក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៣ ស្ថិតនៅភូមិចំរើនផល, ចំរើនផល១, ចំរើនផល២, និងភូមិសន្សំកុសល១ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ ដោយ ៖ សូរ ប្រុស

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm