លោក Mohammed Inam Ul-Haq កំពុងព្យាយាមរយៈពេល៤ថ្ងៃមកហើយដើម្បីស្វែងរកប្អូនប្រុសដែលបាត់ខ្លួនរបស់លោក និងដើម្បីបញ្ជាក់ពីសាកសពក្មួយប្រុសរបស់លោកពីសាកសពជាច្រើនដែលកំពុងដាក់នៅតាមមន្ទីរពេទ្យក្នុងទីក្រុង បន្ទាប់ពីឧបទ្ទវហេតុរថភ្លើងអាក្រក់បំផុតនៅប្រទេសឥណ្ឌា ក្នុងរយៈពេល២ទសវត្សរ៍មកនេះ។

បងប្អូនប្រុសរបស់លោក Ul-Haq និងក្មួយប្រុស២នាក់ បានស្ថិតនៅលើរថភ្លើង Coromandel Express ជារថភ្លើងមួយគ្រឿងក្នុងចំណោមរថភ្លើង៣គ្រឿងដែលបានបុកគ្នានៅក្នុងស្រុក Balasore មកពីរដ្ឋ Bihar ភាគខាងកើត។ ខណៈបងប្អូនប្រុសនិងក្មួយរបស់លោក នៅតែបាត់ខ្លួន សាកសពម្នាក់ លោកបាននិយាយថា សាកសពក្មួយប្រុសរបស់លោក ក៏ត្រូវបានមានគេអះអាងដោយសាច់ញាតិ៥ក្រុមគ្រួសារផ្សេងទៀតផងដែរ។
លោក Ul-Haq ដែលមានអារម្មណ៍ខ្វល់ខ្វាយក្នុងចិត្តបានប្រាប់សារព័ត៌មានរ៉យទ័រនៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល All India ក្នុងរដ្ឋធានី Bhubaneswar រដ្ឋOdisha ថា យើងគ្មានជម្រើសនោះទេ ក្រៅពីធ្វើតេស្ត DNA ដើម្បីកំណត់ថាតើសាកសពជារបស់នណា។ ដំណើរការទាំងមូលពិតជាត្រូវការពេលវេលាវែង។ មន្ត្រីនិយាយថា សាកសពជិត ១០០នាក់ នៅតែពុំទាន់មានការបញ្ជាក់ នៅក្នុងមន្ទីរពេទ្យច្រើនកន្លែង និងនៅទីតម្កល់សព នៅទូទាំងរដ្ឋ Odisha រហូតមកដល់ល្ងាចថ្ងៃចន្ទ។
មន្ត្រីជាន់ខ្ពស់នគរបាលលោក Prateek Singh បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា អាជ្ញាធរបានយកគំរូDNA ពីសាកសពទាំងអស់នៅក្នុងមន្ទីរពទ្យនៅទូទាំងរដ្ឋ។
ក្រុមគ្រួសារដែលអស់សង្ឃឹមបានស្វែងរកនៅតាមមន្ទីពេទ្យ និងកន្លែងតម្កល់សាកសព ក្នុងការស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេ ប៉ុន្តែមានលក្ខខណ្ឌដ៏ភ្ញាក់ផ្អើលនៃសាកសពដែលប្រឈមការកំណត់អត្តសញ្ញាណ។
