បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យចំណាស់អ៊ុយរូហ្កាយ Edinson Cavani បានចុះហត្ថលេខាបន្តកិច្ចសន្យានៅជាមួយក្លិបបិសាចក្រហម Manchester United មួយរដូវកាលទៀតដល់ឆ្នាំ២០២២។ កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានក្លាយជាខ្សែប្រយុទ្ធសក្ដានុពលម្នាក់នៅ Manchester United ចុងរដូវកាលនេះក្រោយរកបាន ៨គ្រាប់ក្នុង ៧ប្រកួត។

កាលពីខែមុន Cavani ត្រូវបានគេដឹងមានបំណង់ត្រលប់ទៅទឹកដីអាមេរិកឡាទីនវិញ ចូលរួមជាមួយក្លិបអាហ្សង់ទីន Boca Junior បន្ទាប់ពីមិនទាន់មានភ្លើងខៀវ និងការចរចាណាមួយជាមួយ Manchester United។ តាំងពីចូលរួមជាមួយ Manchester United នៅខែតុលា ឆ្នាំ ២០២០ Edinson Cavani រកបាន ១៥គ្រាប់ហើយនៅគ្រប់ក្របខណ្ឌ បូករួមទាំង ១គ្រាប់ចុងក្រោយពេលឈ្នះនៅផ្ទះ Aston Villa ៣-១។ Cavani ធ្លាប់ជាខ្សែប្រយុទ្ធសក្ដានុពលនៅអឺរ៉ុបម្នាក់ដោយរកបាន ២០០គ្រាប់ក្នុងការបង្ហាញខ្លួន ៣០១ប្រកួតអោយ Paris Saint Germain៕
អត្ថបទ៖នាង សុភាវុធ