
ដោយក្បាល និងស្មារបស់លោក គ្របដណ្តប់ដោយឃ្មុំរាប់ពាន់ក្បាល អ្នកចិញ្ចឹមឃ្មុំម្នាក់ និងជាអ្នកស្រលាញ់ឃ្មុំយ៉េម៉ែន សង្ឃឹមថានឹងលើកកម្ពស់ការចិញ្ចឹមឃ្មុំ និងទឹកឃ្មុំដ៏ល្បីល្បាញលើពិភពលោកប្រទេសរបស់។
ដោយមើលថែសត្វឃ្មុំរបស់លោកនៅក្នុងតំបន់ជនបទ Ibb និង Saada ប្រទេសយ៉េម៉ែន អ្នកចិញ្ចឹមឃ្មុំវ័យក្មេង Abduljabbar Al-Ghouli និយាយថា លោកពិបាកលក់ផលិតផលទឹកឃ្មុំរបស់លោកខ្លាំងណាស់ ដោយសារតែពិបាកនាំចេញពីប្រទេសដែលញំញីដោយសារភ្លើងសង្គ្រាមមួយនេះ ។
លោកនិយាយថា លែងមានការដឹកជញ្ជូនទៀតហើយកាត់តាមអាកាសយានដ្ឋាន ឬឆ្លងតាមក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ ។ បញ្ហាទាំងអស់នេះ ធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ បើប្រៀបធៀបនឹងកាលពីមុន ពេលដែលពួកយើងធ្លាប់ដឹកជញ្ជូនទំនិញតាមអាកាស ទៅកាន់ប្រទេសណាមួយ ឬកន្លែងណាមួយនៅលើពិភពលោក
បុរសជនជាតិយ៉េម៉ែនម្នាក់នេះ មានមោតនភាពចំពោះទឹកដមដ៏ផ្អែមដែលឃ្មុំបានផលិត ហើយនឹងទឹកឃ្មុំ Sidr ដែលស្ថិតក្នុងចំណោមប្រភេទទឹកឃ្មុំក្នុងស្រុកថ្លៃជាងគេបំផុតនៅលើទីផ្សារ ដោយតម្លៃរបស់វាមានរហូតដល់ ១៥០ដុល្លារក្នុង១ក្រឡ ។
លោក Al-Ghouli លក់ក្រឡទឹកឃ្មុំរបស់លោកតម្លៃត្រឹមតែ ៦៦ដុល្លារប៉ុណ្ណោះ ដល់អ្នកប្រើប្រាស់ផ្ទាល់ ។
សូមបញ្ជាក់ថា សង្គ្រាមរយៈពេល ៨ឆ្នាំ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការផលិតទឹកឃ្មុំនៅក្នុងប្រទេសយ៉េម៉ែន ក្នុងនោះអ្នកចិញ្ចឹមឃ្មុំ ពិបាករកន្លែងសុវត្ថិភាពសម្រាប់បង្គងឃ្មុំរបស់ពួកគេ និងការនាំចេញផលិតរបស់ពួកគេ៕

