
អង្គការស្បៀងអាហារ និងកសិកម្ម(FAO) នៃអង្គការសហប្រជាជាតិ(UN) បានធ្វើដំណើរទៅដល់ប្រទេសវេណេហ្ស៊ុយអេឡាកាលពីថ្ងៃអង្គារ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្រ្តរួមគ្នាជាមួយរដ្ឋាភិបាល ក្នុងការលើកឡើងការងារប្រឈមនៅពេលអនាគត ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម ។
លោក Mario Lubetkin គឺជាអ្នកតំណាងក្នុងតំបន់ប្រចាំអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីបរបស់ FAO បានធ្វើដំណើរទៅកាន់ផ្ទះបាយធ្វើស៊ុប នៅក្នុងសហគមន៍ Caracasដើម្បីដឹងកាន់តែច្រើនពីកម្មវិធីល្បៀងអាហាររបស់រដ្ឋាភិបាល ។
អំឡុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ គេរំពឹងថា លោក Lubetkin នឹងពិនិត្យមើលកម្មវិធីរបស់ FAOនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ជួបក្រុមមន្រ្តីវេណេហ្ស៊ុយអេឡា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៣-២០២៦ ជាមួយរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា៕
