កសិករស្រូវសាលីរបស់ប្រទេសចិនជួបផលលំបាកបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញដំណាំ

2023/06/08 01:20:31 am        430

កសិករម្នាក់ឈ្មោះ Chen បាននិយាយថា ពន្លកស្រូវសាលីរបស់ខ្លួនមិនស័ក្តិសមសម្រាប់ការប្រមូលផលទៀតទេ។ លោក Chen ដាំស្រូវសាលីប្រហែល ២ ហិចតាជារៀងរាល់​ឆ្នាំនៅ​ក្នុង​ខេត្ត Henan ភាគកណ្តាលរបស់ប្រទេសចិន ដែលជាធម្មតាខេត្តនេះ ជាតំបន់ផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ស្រូវសាឡីដ៏ធំបំផុតរបស់ពិភពលោក។

ប៉ុន្តែ ប៉ុន្មានថ្ងៃដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅមុនការប្រមូលផលឆ្នាំនេះ បានធ្វើឱ្យវាលស្រែសើម និងបង្កឱ្យស្រូវសាលីដុះលូតលាស់ឆាប់រហ័សពេក​បណ្ដាលឱ្យពិបាក​ក្នុងការប្រមូល​ផល ព្រមទាំងគុណភាពស្រូវសាលីលែងសមស្របសម្រាប់ការធ្វើមី ឬម្សៅនំប៉័ង។

អ្នកបើកម៉ាស៊ីនប្រមូលផលដំណាំដែលកំពុងធ្វើប្រតិបត្តិការនៅកសិដ្ឋានក្បែរនោះបាននិយាយថា ប្រហែលមួយភាគបីនៃស្រូវសាឡីដែលដាំដុះនៅទូទាំងខេត្ត Henan ភាគខាងត្បូង​បាន​ចេញ​ពន្លក។ ស្រូវសាលីចេញពន្លកគឺមិនស័ក្តិសមសម្រាប់ការប្រើប្រាស់របស់មនុស្សទេ ហើយជាធម្មតាវាអាច​ត្រូវបានលាយ​បញ្ចូល​គ្នាជាមួយ​នឹងគ្រាប់​ធញ្ញជាតិ ដែលមានគុណភាព​ល្អជាង​នេះ និងធ្វើជាចំណីសត្វ។

លោក Darin Friedrichs សហស្ថាបនិកក្រុមហ៊ុនប្រឹក្សា Sitonia Consulting ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបាននិយាយថា ឃ្លាំងស្តុកធំៗដែលរក្សាទុកដោយប្រទេសចិន​គួរតែ​ការ​ពារ​​ប្រឆាំង​នឹងផលប៉ះពាល់​ណាមួយលើតម្លៃម្ហូបអាហារ។ លោក Friedrichs បានបន្ថែមថា ការខូចខាត​ធ្ងន់ធ្ងរអាចជំរុញឱ្យប្រទេសចិន​ទិញស្រូវសាលី ដែលមាន​គុណភាពល្អ​ជាងមុន​ពីទីផ្សារ​ពិភពលោក។

រដ្ឋមន្ត្រីក្រសួងកសិកម្មចិនលោក Tang Renjian បានចុះទៅពិនិត្យតំបន់ Zhumadian និងតំបន់រងផលប៉ះពាល់ផ្សេងទៀតក្នុងសប្តាហ៍នេះ ហើយបានជំរុញឱ្យមាន "វិធានការពិសេស" ដើម្បីប្រមូលផលស្រូវសាលី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងកសិកម្មកាលពីថ្ងៃចន្ទ។ ក្រសួងហិរញ្ញវត្ថុចិនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបែងចែកថវិកាចំនួន ២០០ លានយ័ន (២៨,១១ លានដុល្លារ) ដើម្បីជួយខេត្ត Henan ទប់ទល់នឹងការខាតបង់ស្រូវសាឡីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm