
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បាននិយាកាលពីថ្ងៃអង្គារថា លោកនឹងមិនប្រកួតប្រជែងក្នុងការបោះឆ្នោតរដ្ឋនៅពេលខាងមុខនោះទេ ខណៈលោកមានអាយុច្រើន និងចាស់ពេកហើយ។
ក្នុងវ័យ៩៧ឆ្នាំអំឡុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារលើការចរចាតុមូលនៃសេចក្តីប្រកាស បបង្កើតសហព័ន្ធម៉ាឡេស៊ី បាននិយាយថា «ទេ» ខ្ញុំពិតជាចាស់ និងចាស់ជ្រុលពេកហើយ។
សេចក្តីប្រកាសបង្កើតសហព័ន្ធម៉ាឡេស៊ី និយាយយោងទៅរកឯកសារ១២ចំណុច តាក់តែងដោយលោក Mahathir ដែលមានបំណងការពារផលប្រយោជន៍និងរួបរួមសហគមន៍ម៉ាឡេស៊ី ដើម្បីស្តារឡើងវិញអំណាចនយោបាយរបស់ប្រជាជនម៉ាឡេស៊ី។
លោក Mahathir និយាយថា ខ្ញុំមិនយល់នោះទេ។ ពលរដ្ឋនៅក្រៅប្រទេស បានអញ្ជើញខ្ញុំដើម្បីនិយាយអំពីអ្វីនៅពេលបន្ទាប់សម្រាប់ពិភពលោក។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានអញ្ជើញខ្ញុំ។ ប៉ុន្តែនៅពេលខ្ញុំត្រលប់មកទីនេះវិញ មនុស្សជាច្រើនសួរខ្ញុំថាតើនៅពេលណាខ្ញុំនឹងនិវត្តន៍។ ការបោះឆ្នោតរដ្ឋនៅពេលខាងមុខក្នុងប្រទេសម៉ាឡេស៊ី នឹងធ្វើឡើងនៅក្នុងរដ្ឋចំនួន៦ ហើយត្រូវបានគេរំពឹងថាធ្វើឡើងនៅខែសីហា។
ដោយឡែកលោក Mahathir បាននិយាយថា លោកនឹងជួបជាមួយប្រធានគណបក្ស Perikatan Nasional (PN) លោក Muhyiddin Yassin ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ។ លោកនិយាយថា លោក Muhyiddin បាននិយាយថា ជំហររបស់លោក លោកគាំទ្រសេចក្តីប្រកាសបង្កើតសហព័ន្ធម៉ាឡេស៊ី ហើយលោកមិនប្រឆំាងនោះទេ។