អ៊ុយក្រែន ៖ នៅព្រឹកថ្ងៃពុធ (៧ មិថុនា)នេះ ក្រុមអ្នកស្រុកតំបន់ Kherson ត្រូវប្រើទូកតូចៗដើម្បីធ្វើដំណើរលើផ្លូវលិចទឹកបន្ទាប់ពីការបាក់ទំនប់ Nova Kakhovka នៅប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃពុធនេះថា ការបំផ្លាញទំនប់ Kakhovka នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បានធ្វើឱ្យមនុស្សរាប់សែននាក់គ្មានសូម្បីតែទឹកផឹក។
ទឹកជន់លិចនៅភាគខាងត្បូងអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងកើនឡើងនៅថ្ងៃពុធនេះ ហើយជនស៊ីវិលរាប់ម៉ឺននាក់កំពុងភៀសខ្លួនចេញពីតំបន់ដែលរងផលប៉ះពាល់ដោយការការបាក់ទំនប់កាលពីថ្ងៃអង្គារ ដែលលោកប្រធានាធិបតី Zelenskiy បានស្តីបន្ទោសលើប្រទេសរុស្ស៊ីចំពោះបញ្ហានេះ តែទីក្រុងមូស្គូបានដាក់ការស្តីបន្ទោសទៅលើអ៊ុយក្រែនវិញ៕

