ឥណ្ឌូនេស៊ី ៖ នៅថ្ងៃពុធ (៧ មិថុនា)នេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានផ្សព្វផ្សាយដើមទុនថ្មីចំនួន ៣២ ពាន់លានដុល្លារដែលបានគ្រោងទុករបស់ប្រទេសនេះដល់វិនិយោគិនពិភពលោក ហើយបានសន្យាថាពួកគេនឹងទទួលបានការចំណេញខ្ពស់ពីការវិនិយោគ។
លោក Widodo បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីដែលកំពុងកើនឡើងជាលំដាប់ក្នុងរង្វង់ ៥% គួបផ្សំនឹងអតិផរណាទាបផងនោះ គួរតែគ្រប់គ្រាន់ដើម្បីទាក់ទាញវិនិយោគិន។
សេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ កំពុងសាងសង់ "ទីក្រុងវៃឆ្លាត" ដែលលាតសន្ធឹងលើផ្ទៃដីជិត ២៦០.០០០ ហិកតា នៅក្នុងតំបន់ព្រៃនៃកោះ Borneo (ប៊័រនីអូ) ដើម្បីជំនួសឲ្យរដ្ឋធានីចាកាតានៅលើកោះជ្វា។
រដ្ឋធានីចាកាតាបានសន្យាថាមានតែ ២០% នៃតម្លៃសាងសង់សរុបនៃកោះ "Nusantara" នឹងត្រូវបង់ដោយថវិការដ្ឋ ហើយនៅសល់គឺបានមកពីក្រុមវិនិយោគិនឯកជន៕

