ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសបន្តចុះជួបជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

2023/06/08 02:26:19 pm        273

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖

សម្តេចតេជោ ហ៊ុន សែន បន្តសួរសុខទុក្ខដល់កម្មករកម្មការិនីទាំងអស់ទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេសកម្មការិនីមានផ្ទៃពោះដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភបន្ថែម ពីម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាលផងដែរ។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានចងការ ចងក្រង ជាកាតព្វកិច្ចតែម្ដង សម្រាប់ការមើលសុខទុក្ខរបស់កម្មករកម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះ ខណៈវិស័យនេះមានរហូតទៅដល់ ៦០ ភាគរយនៅក្នុងប្រទេសកម្ពុជា ដូច្នេះគោលនយោបាយនេះត្រូវបន្តពង្រីកឥតឈប់ឈរ។

សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់ផងដែរលើវិស័យការងាររបស់កម្មករកម្មការិនីទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ១៩៩៩ វេទិការវាងវិស័យឯកជន និងរាជរដ្ឋាភិបាលបានធ្វើជាលើកដំបូង។ ពេលនោះសម្ដេចតេជោ បានដាក់ឱ្យអនុវត្តគោលនយោបាយលើការអភិវឌ្ឍវិស័យរោងចក្រទៅតាមបណ្ដាខេត្ត ដែលចំណុចនេះហើយបានបង្ហាញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល បានត្រឹមត្រូវ ច្បាស់លាស់ដល់ប្រជាជន ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីបានត្រឹមត្រូវ និងច្បាស់លាស់ រាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល ១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តថែមទៀត លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់កម្មករកម្មការិនី ត្រូវហានចង្អុលមុខចំពោះក្រុមប្រឆាំងទាំងឡាយណា ដែលទៅអុចអាលបរទេសមិនឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមប្រឆាំងទាំងនោះហើយគឺជាសត្រូវរបស់កម្មករកម្មការិនី។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បទចម្រៀងដែលសម្ដេចតេជោតែងនិពន្ធទាំងអស់ នរណាក៏ដោយដែលបានច្រៀងពីដើម គឺមិនមែនជាម្ចាស់កម្មសិទ្ធិនៃចម្រៀងនោះទេ ខណៈសម្ដេចតេជោបានតែងបទចម្រៀងជាច្រើនបទក្នុងនោះដូចជា៖ បទចម្រៀងទុក្ខស្រីប្ដីព្រាត់ជាដើម អ្នកចម្រៀងទាំងអស់អាចច្រៀងបានគ្រប់គ្នា។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិកាត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ។ ការផ្ដល់ជូនបន្ថែមនេះក្រោយសម្ដេចតេជោ ទទួលដំណឹងពីការស្នើសុំរបស់ស្រ្ដីមានពិការភាពម្នាក់ នៅខេត្តកំពង់ស្ពឺ តាមរយៈការសម្ភាសន៍ជាមួយទូរទស្សន៍ BTV។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ដើម្បីជាការយកចិត្តទុកដាក់ដល់មាតា និងទារកបន្ថែម ចាប់ពីខែ សីហា ឆ្នាំ២០២៣នេះទៅរាជរដ្ឋាភិបាលនឹងបន្តឧបត្ថម្ភសាច់ប្រាក់​ដល់កម្មការិនី មានផ្ទៃពោះដូចជាមុនឆ្លងទន្លេត្រូវឧបត្ថម្ភ ៤ ដង ក្នុងពេលទៅពិនិត្យផ្ទៃពោះដោយទទួលបានប្រាក់បន្ថែមក្នុង១ដង ៨ ម៉ឺនរៀល។ បន្តទទួលប្រាក់ឧបត្ថម្ភបន្ថែមពេលឆ្លងទន្លេ ៤០ ម៉ឺនរៀល។ បន្ទាប់ទៅទៀតត្រូវទទួលបានការឧបត្ថម្ភ ១០ ដងទៀតរហូតកូនមានអាយុ ២ ឆ្នាំ ក្នុងនោះចំនួនឧបត្ថម្ភក្នុង ១ដង៨ម៉ឺនរៀល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃ១ ខែមករា ១៩៧៨ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជាង ១៤៩ ពាន់លានរៀល ដល់កម្មការិនីមានផ្ទៃពោះជាង ៣ សែននាក់ ដោយសម្រាលកូនជាង ៣ សែននាក់ ខណៈនៅថ្ងៃទី៧ ខែមិថុនានេះ មានកម្មការិនីចំនួន ២០២ នាក់ បានសម្រាលកូន ក្នុងនោះទទួលបានកូនចំនួន ២០៥ នាក់ ដោយក្នុងនោះក៏មានកូនភ្លោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកម្មករ-កម្មការិនី ខិតខំធ្វើការងារ និងចៀសវាងឱ្យបាននូវការបង្កទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ។ ហើយប្រសិនបើមានវិវាទណាមួយកើតឡើង ត្រូវយកចិត្តទុកដោះស្រាយភ្លាម មិនត្រូវទុកឱ្យក្លាយទៅជាជំងឺមហារីកនោះទេ ខណៈម្ចាស់រោងចក្រ និងកម្មករ គឺជាដៃគូមិនអាច ខ្វះមួយណាបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ សម្ដេចនឹងមានជំនួបជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មប្រទេសអារ៉ាប់អេមីរ៉េត(អារ៉ាប់រួម)។ សម្ដេចនឹងលើកឡើងពីការទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម ហើយនេះក៏ជាឱកាសបង្កើតការងារបន្ថែមទៀតនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់កម្មករ-កម្មការិនីរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។ សម្ដេចបញ្ជាក់ថា ជនណាក៏ដោយដែលមានបំណងបំផ្លាញសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមិនត្រូវអត់ឱនឱ្យជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យមានមានការរើសអើងចំពោះស្រ្ដីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តផ្សេងៗ។ សម្ដេចតេជោណែនាំដល់ភរិយាអភិបាលខេត្ត និងអភិបាលរងខេត្តជាស្រ្ដី ត្រូវធ្វើជាប្រធានក្នុងការគ្រប់គ្រងដល់ស្រ្ដីបម្រើការងារនៅតាមទីតាំងកម្សាន្តនេះ ដើម្បីចូលរួមជួយដោះស្រាយទុក្ខលំបាកនានា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជាថ្មីអាចនឹងចាប់កំណើតនៅបំណាច់ខែសីហា ឆ្នាំ២០២៣ ក្រោយការប្រកាសលទ្ធផលបោះឆ្នោត ហើយព្រះមហាក្សត្រកោះប្រជុំសភា ពេលនោះរាជរដ្ឋាភិបាលថ្មីគឺត្រូវបានបង្កើតអាណត្តិរាជរដ្ឋាភិបាលខ្លួន។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm