អ៊ុយក្រែន៖ ប្រជាពលរដ្ឋអ៊ុយក្រែន បានបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានទឹកជន់លិច ខណៈទឹកជំនន់ បានហក់ឡើងនៅទូទាំងភាគខាងត្បូង កាលពីថ្ងៃពុធ បន្ទាប់ពីការបំផ្លិចបំផ្លាញទំបន់វារីអគ្គិសនីដ៏ធំនៅសមរភូមិមុខ រវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ដែលបានចោទដាក់គ្នា។

ប្រជាពលរដ្ឋបានដើរលុយទឹកតាមផ្លូវនានាដែលត្រូវបានទឹកលិច ដោយលីកូននៅលើស្មា បីសុនខ និងយូរថង់ផ្លាស្ទីក ខណៈក្រុមអ្នកសង្គ្រោះ បានប្រើប្រាស់ទូកជ័រ ដើម្បីស្វែងរកនៅតាមតំបន់នានាជាទីដែលមានជម្រៅទឹកលិចក្បាល។
អ៊ុយក្រែន និយាយថា ទឹកជំនន់នឹងបណ្ដាលឲ្យមនុស្សរាប់លាននាក់ គ្មានទឹកស្អាតទទួលទាន បំផ្លិចបំផ្លាញដីកសិកម្មរាប់ម៉ឺនហិកតា និងប្រែក្លាយផ្ទៃដីជាច្រើនទៀតទៅជាទីវាលរហោឋាន។
គ្រោះមហន្តរាយនៅទំនប់វារីអគ្គិសនី Nova Kakhovka បានកើតឡើងស្របពេលនឹងមានការចាប់ផ្ដើមវាយបកដែលបានរង់ចាំជាយូរពីសំណាក់កងកម្លាំងអ៊ុយក្រែន ដែលត្រូវគេមើលឃើញថា ថាដំណាក់កាលសំខាន់មួយទៀត នៃសង្គ្រាមនេះ ។

ភាគីនិមួយៗ បានចោទដាក់គ្នាពីការបន្តការបាញ់ផ្លោងគ្រាប់កាំភ្លើងធំ នៅទូទាំងតំបន់ទឹកជំនន់ និងបានព្រមានពីការរសាត់គ្រាប់មីនដោយទឹកជំនន់៕