អាមេរិក៖ កាលពីថ្ងៃពុធ លោក Eric Adams អភិបាលក្រុងញ៉ូវយ៉ក បានជំរុញឲ្យពលរដ្ឋក្រុងញ៉ូវយ៉កស្នាក់នៅក្នុងលំនៅឋាន ដើម្បីជៀសវាងពីការដកដង្ហើមស្រូបខ្យល់ដ៏គ្រោះថ្នាក់ ខណៈផ្សែងហុយមកពីចំហេះព្រៃចេញពីប្រទេសកាណាដា កំពុងរសាត់ទៅភាគខាងត្បូង ដែលគ្របដណ្តប់លើទីក្រុងនានាទៅដោយផ្សែងអ័ព្ទដ៏ក្រាស់។ +

លោក Adams និយាយថា នៅម៉ោង៥ល្ងាចម៉ោងក្នុងតំបន់ សន្ទស្សន៍គុណភាពខ្យល់បានឈានដល់អំណាន៤៨៤។ វាជាលក្ខខណ្ឌមួយដ៏គ្រោះថ្នាក់ ដែលយើងកំពុងប្រឈមមុខ នៅពេលដែលកម្រិតនៃការព្រួយបារម្ភសុខភាព ដែលកំពុងប្រកាសអាសន្នយ៉ាងច្បាស់សម្រាប់ពលរដ្ឋទីក្រុងញ៉ូវយ៉ក។ នេះគឺជាសន្ទស្សន៍កម្រិតខ្ពស់បំផុតដែលយើងមិនធ្លាប់ឃើញ ចាប់តាំងពីរយៈពេល៦០ឆ្នាំមកនេះ។
នៅក្នុងតំបន់មួយចំនួន សន្ទស្សន៍គុណភាពខ្យល់ ដែលបានវាស់ស្ទង់ការបំពុលបរិយាកាសដ៍ធំ រួមទាំងបញ្ហាដោយឡែកដែលត្រូវបានបង្កើតឡើងដោយចំហេះព្រៃ ដែលមានអំណានលើសពី៤០០ ដោយយោងតាមទិន្នន័យសន្ទស្សន៍គុណភាពខ្យល់ Airnow បានកំណត់ថា អំណាន១០០ ជាសន្ទស្សន៍គ្មានផាសុខភាព ហើយអំណាន៣០០ ជាកម្រិតដ៏គ្រោះថ្នាក់។ ផ្សែងដែលកំពុងរសាត់អណ្តែតលើព្រំដែនភាគខាងជើងសហរដ្ឋអាមេរិកពីប្រទេសកាណាដា ជាកន្លែងដែលចំហេះព្រៃរាប់រយកន្លែងបានឆេះរាលដាល៣.8លានហិកតា និងបានបង្ខំឲ្យពលរដ្ឋ១២០.០០០នាក់ ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅក្នុងការចាប់ផ្តើមរដូវកាលភ្លើងឆេះព្រៃរបស់ប្រទេសកាណាដាដែលខុសប្លែកពីធម្មតា។

ផ្សែងពីចំហេះព្រៃ បានរួមចំណែកក្នុងអត្រាខ្ពស់បំផុតនៃជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួក្បាល ដែលបង្កើនការចូលសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ជំងឺហឺត និងលក្ខខណ្ឌជំងឺផ្លូវដង្ហើមផ្សេងៗ និងក្រហាយភ្នែក រមាសស្បែក កន្ទួល ក្នុងចំណោមបញ្ហាផ្សេងៗទៀត៕