អាមេរិក៖ សាលារៀនជាច្រើននៅទូទាំងឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិក បានលុបចោលសកម្មភាពនានានៅខាងក្រៅ ជើងហោះហើរត្រូវបានផ្អាក ហើយប្រជាជនអាមេរិករាប់លាននាក់ ត្រូវបានជំរុញឲ្យស្នាក់នៅខាងក្នុងលំនៅឋានកាលពីថ្ងៃពុធ ខណៈផ្សេងហុយចេញពីចំហេះព្រៃនៅប្រទេសកាណាដា បានរសាត់អណ្តែតនៅភាគខាងត្បូង គ្របដណ្តប់លើទីក្រុងជាច្រើនដោយផ្សែងអ័ព្ទដ៏ក្រាស់។

ការិយាល័យអាកាសធាតុជាតិសហរដ្ឋអាមេរិក បានចេញការប្រកាសអាសន្នគុណភាពខ្យល់សម្រាប់ឆ្នេរសមុទ្រអាត្លង់ទិកទាំងមូលយ៉ាងជាក់លាក់។
មន្ត្រីសុខភាពនៅក្នុងរដ្ឋនានា ចាប់ពីរដ្ឋ Vermont ដល់ South Carolina ព្រមទាំងរដ្ឋ Ohio និងKansas បានព្រមានពលរដ្ឋដែលបានចំណាយពេលនៅខាងក្រៅថាអាចបណ្តាលឲ្យមានបញ្ហាសុខភាព។
ដោយកាត់បន្ថយភាពអាចមើលឃើញបណ្តាលមកពីផ្សែងអ័ព្ទ បានបង្ខំឲ្យរដ្ឋបាលអកាសចរណ៍សហព័ន្ធកាត់បន្ថយឬផ្អាកជើងហោះហើរមួយចំនួនចូលមកក្នុងទីក្រុងញ៉ូវយ៉ក នៅអាកាសយានដ្ឋាន LaGuardia និងអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ។

សាលារៀនជាច្រើនកន្លែងនៅឆ្នេរសមុទ្រភាគខាងកើត បានលុបចោលសកម្មភាពនៅខាងក្រៅ រួមទំាងការលេងកីឡា ដំណើរកម្សាន្ត និងការសម្រាកវិស្សមកាល ដើម្បីការពារសិស្ស៕