ឥណ្ឌា៖ ខណៈការស្វែងរកនៅមន្ទីរពេទ្យនានាជាទីដែលជនរងគ្រោះក្នុងគ្រោះថ្នាក់រថភ្លើងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរយៈពេល២ទសវត្សរ៍របស់ប្រទេសឥណ្ឌា ត្រូវបានធ្វើឡើង លោក Mohammed Imam Ul Haq បានរកឃើញសាកសពក្មួយប្រុសរបស់លោក កាលពីថ្ងៃអង្គារ ទី៦ឧសភា ប៉ុន្តែសាកសកដែលលោកគិតថាជាក្មួយប្រុសទី២ក៏ត្រូវបានគ្រួសារផ្សេងទៀតអះអាងថាជាសមាជិករបស់គេដែរ។

រយៈពេល៤ថ្ងៃ បន្ទាប់ពីគ្រោះមហន្តរាយ លោក Haq ពុំបានរកឃើញ ប្អូនប្រុសរបស់លោក ដែលបានធ្វើដំណើរជាមួយក្មេងទាំង២នាក់នោះទេ ។ លោក ជឿថា ប្អូនប្រុសរបស់លោកក៏បានស្លាប់ដែរ។
មនុស្សយ៉ាងហោចណាស់២៨៨នាក់ បានស្លាប់ និង ១.២០០នាក់ បានរងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នា ក្នុងស្រុកBalasore នៃភាគខាងត្បូងរដ្ឋ Odisha កាលពីថ្ងៃទី២ខែឧសភា ។
ការកំណត់អត្តសញ្ញាណជនរងគ្រោះ ជួបការលំបាកខ្លាំង ព្រមទាំងជួបបញ្ហារំខានជាច្រើន ខណៈប្រឈមភាពស្មុគស្មាញជាច្រើន ហើយសាកសពរបស់ជនរងគ្រោះ ត្រូវបានដាច់រហែក ដោយសារកម្លាំងបុកខ្លាំង។
លោក Haq បានប្រាប់សារព័ត៌មាន Reuters នៅវិទ្យាសា្ថនវិទ្យាសាស្ត្រវិជ្ជសាស្ត្ររបសឥណ្ឌា មួយក្នុងចំណោមមន្ទីរពេទ្យសំខាន់ៗជាច្រើនរបស់ទីក្រុង Bhubaneswarនៃរដ្ឋ Odisha ថាយើងគ្មានជម្រើស ក្រៅតែពីធ្វើតេស្ត DNA ទេ ដើម្បីកំណត់បានថាតើជាសាកសពនរណា។ ដំណើរការទាំងស្រុងពិតជាត្រូវការពេលវេលាយូរណាស់ ៕
