ឥណ្ឌា៖ ក្រុមមន្ត្រីបាននិយាយថា សាកសពមនុស្សយ៉ាងហោចណាស់ ៤០នាក់បានរសាត់ទើរលើច្រាំងទន្លេគង្គានៅក្នុងភាគខាងជើងប្រទេសឥណ្ឌា។ ការស្រង់សាកសពនៅជិតព្រំដែនរវាងរដ្ឋ Bihar និងរដ្ឋ Uttar Pradesh ត្រូវបានបញ្ជាក់ប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃចន្ទម្សិលមិញ។

គេមិនច្បាស់ទេថា តើសាកសាកសពទាំងនោះបានរសាត់ទៅដល់ទីនោះដោយរបៀបណា ប៉ុន្តែសារព័ត៌មានក្នុងស្រុកបានលើកឡើងថា សាកសពទាំងនោះគឺជាជនរងគ្រោះនៃជំងឺ COVID-19។ សារព័ត៌មានមួយចំនួននិយាយថា សាកសពចំនួន ១០០នាក់ត្រូវបានរកឃើញ ហើយយោងតាមស្ថានភាពសាកសព មានការលើកឡើងថា សាកសពទាំងនោះបានអណ្ដែតក្នុងទន្លេរយៈពេលជាច្រើនថ្ងៃមកហើយ។ មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន BBC ថា បន្ទាប់ពីការសាកសួរ ប្រជាពលរដ្ឋក្នុងតំបន់ថា សាកសពទាំងនោះអាចអណ្ដែតចេញមកពីរដ្ឋ Uttar Pradesh៕
អត្ថបទ៖ សុខមាន