បារាំង៖ ប្រតិបត្តិករបណ្តាញអគ្គិសនី RTE បានឲ្យដឹងកាលពីថ្ងៃពុធថា រថយន្តអគ្គិសនី និងបច្ចេកវិទ្យាផ្សេងទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ទំនងជាជំរុញឲ្យមានការកើនឡើងនូវតម្រូវការថាមពលរបស់ប្រទេសបារាំង នៅឆ្នាំ២០៣៥ ដែលមានន័យថា បារាំងនឹងត្រូវរក្សាសមត្ថភាពនុយក្លេអ៊ែរដែលមានស្រាប់របស់ខ្លួនបន្តទៀត។

សហភាពអឺរ៉ុប ឬ EU កាលពីខែមីនា បានអនុម័តច្បាប់មួយ ដើម្បីបញ្ចប់ការលក់រថយន្តថ្មីដែលបញ្ចេញ C02 នៅឆ្នាំ២០៣៥។ ដើម្បីសម្រេចគោលដៅនោះ អគ្គិសនីគឺត្រូវការជាចាំបាច់ ដើម្បីផ្ដល់ថាមពលដល់ទាំងរថយន្តអគ្គិសនី (EV) និងរោងចក្រផលិតថាមពលថ្ម ដែលក្រុមហ៊ុនផលិតរថយន្តត្រូវការដើម្បីធ្វើការផលិត។ ការផលិតឥន្ធនៈអាកាសចរណ៍សំយោគក៏ពឹងផ្អែកខ្លាំងលើថាមពលផងដែរ។
របាយការណ៍អាកាសធាតុ និងថាមពលរបស់ប្រតិបត្តិករបណ្តាញអគ្គិសនី (RTE) បានឲ្យដឹងថា ដោយសារចំណុចនេះ ការប្រើប្រាស់អគ្គិសនីទំនងជាកើនឡើងជិត ១០តេរ៉ាវ៉ាត់ម៉ោង (TWh) ជាមធ្យម ក្នុងមួយឆ្នាំ នាទសវត្សរ៍ក្រោយ ដល់ចន្លោះពី ៥៨០ ទៅ ៦៤០TWh ក្នុងឆ្នាំ២០៣៥។

តម្រូវការនេះ បានស្ថិតនៅក្រោមកម្រិតមុនការរីករាលដាលនៃជំងឺរាតត្បាត ហើយមានតែពីឆ្នាំ២០២៥ ប៉ុណ្ណោះ ដែលរបាយការណ៍ព្យាករថា កំណើនតម្រូវការ នឹងត្រូវគ្នាទៅនឹងកម្រិតដែលបានជួបប្រទះចុងក្រោយ ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលកងនាវាផ្ទុកថាមពលនុយក្លេអ៊ែរថ្មី ត្រូវបានសាងឡើង ដើម្បីទប់ទល់ស្ថានការណ៍។
ថាមពលនុយក្លេអ៊ែរជាធម្មតា បានផ្គត់ផ្គង់ប្រហែល ៧០ភាគរយ នៃការផ្គត់ផ្គង់របស់ប្រទេសបារាំង ហើយនឹងនៅតែរក្សាទុកបន្តទៀត ប៉ុន្តែការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ក៏នឹងកើនឡើងផងដែរ។ ថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យថ្មីនៅលើគោក ត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់លើកំណើនដែលអាចកកើតឡើងវិញរហូតដល់ឆ្នាំ២០៣០។ ថាមពលខ្យល់នៅឆ្នេរសមុទ្រត្រូវបានគេរំពឹងថា នឹងល្អជាង ក្នុងនាមជាប្រភពនៃកំណើននាំមុខគេ ក្នុងចន្លោះឆ្នាំ២០៣០ និងឆ្នាំ២០៣៥៕