ឥណ្ឌា៖ រថភ្លើងមួយខ្សែក្នុងចំណោមរថភ្លើងដែលបុកគ្នានៅក្នុងប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន បានចាប់ផ្តើមប្រតិបត្តិការឡើងវិញហើយកាលពីថ្ងៃពុធ ស្របពេលដែលចំនួនមនុស្សស្លាប់សរុបនៅក្នុងហេតុការណ៍គ្រោះថ្នាក់ផ្លូវដែកស្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តប្រទេសមួយនេះ កើនឡើងដល់ ២៧៥នាក់ ហើយកាស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឧបទ្ទេវហេតុនេះកើតឡើង ក៏បានចាប់ផ្តើមផងដែរ ក្នុងនោះការរកឃើញបឋមបង្ហាញថា ការផ្តោតសំខាន់លើការមិនឲ្យសញ្ញា អាចជាមូលហេតុសំខាន់ ។

ហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅរដ្ឋ Odisha បានសម្លាប់មនុស្សយ៉ាងហោច ២៧៥នាក់ និងធ្វើឲ្យអ្នកដំណើរជាង១.២០០នាក់ រងរបួស ដែលវាស្ថិតក្នុងចំណោមគ្រោះមហន្តរាយរថភ្លើងដ៏អាក្រក់បំផុតនៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ ។
ស្របពេលដែលក្រុមមន្រ្តីស៊ើបអង្កេតពីមូលហេតុបណ្តាលឲ្យរថភ្លើងធ្លាក់ផ្លូវ របាយការណ៍មួយកាលពីពេលថ្មីៗពីវិទ្យាស្ថាន Comptroller and Auditor General of India បានបង្ហាញពីមូលហេតុទូទៅ សម្រាប់គ្រោះមហន្តរាយស្រដៀងគ្នា ចាប់ពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២១ ។

យោងតាមឯកសារនេះ បានឲ្យដឹងថា នៅក្នុងចន្លោះពេលឆ្នាំទាំងនោះ ការស៊ើបអង្កេតរកឃើញថា ការថែទាំផ្លូវដែក គឺជាមូលហេតុសំខាន់នៃឧបទ្ទេវហេតុភាគច្រើន ។ ចំណែកឯកង្វះខាតបច្ចេកទេសរថភ្លើង គឺជាមូលហេតុទូទៅទី ៣នៃរថភ្លើងធ្លាក់ផ្លូវ ៕