ចិន៖ យានចម្លង Lijian-1 បានហោះចេញដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសចិន ដោយបញ្ជូនផ្កាយរណបច្រើនបំផុតចំនួន ២៦គ្រឿង ទៅកាន់គន្លងតារាវិថី ។
វាគឺជាការហោះហើរលើកទី ២របស់យានចម្លង Lijian-1 និងជាផ្កាយរណបច្រើនបំផុត ដឹកដោយរ៉ុក្កែតមួយគ្រឿង នៅក្នុងប្រវត្តិសាស្រ្តចិន ។ យានចម្លង Lijian-1 គឺជារ៉ុក្កែតដើរដោយថាមពលឥន្ធនៈរឹងធំបំផុតរបស់ប្រទេសមួយនេះ ហើយវាតំណាងឲ្យនវានុវត្តន៍ និងល្បឿននៃការបាញ់បង្ហោះយានពាណិជ្ជកម្ម ។

យោងតាមការអះអាងរបស់មជ្ឈមណ្ឌលបាញ់បង្ហោះ និងក្រុមហ៊ុនផលិត បានឲ្យដឹងថា ផ្កាយរណបដែលត្រូវបានបញ្ជូនទៅដោយយានចម្លង Lijian-1 Y2 នឹងត្រូវប្រើប្រាស់យ៉ាងសំខាន់សម្រាប់ការផ្ទៀងផ្ទាត់បច្ចេកវិទ្យា និងព័ត៌មានចាប់ពីចម្ងាយ ។
យានចម្លង Lijian-1 ត្រូវបានផលិតឡើងដោយវិទ្យាស្ថានមេកានិចនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) និងទីភ្នាក់ងារអវកាស CAS Space ។
យានចម្លងមួយនេះ មានកម្លាំងហោះយោងទម្ងន់ឡើង១៣៥តោន កម្លាំងបុក ២០០តោន ប្រវែងសរុប ៣០ម៉ែត្រ និងមានសមត្ថភាពផ្ទុក ១.៥០០គ.ក សម្រាប់គន្លងព្រះអាទិត្យរយៈកម្ពស់ ៥០០គ.ម ៕
