កាណាដា៖ មនសុ្សរាប់លាននាក់ នៅអាមេរិកខាងជើង ត្រូវបានណែនាំឲ្យពាក់ម៉ាស់ N95 នៅខាងក្រៅ ដោយសារតែកម្រិតគុណភាពខ្យល់ប៉ះពាល់ដល់សុខភាព បង្កឡើងដោយចំហេះព្រៃធ្ងន់ធ្ងរនៅក្នុងប្រទេសកាណាដា។
ទីក្រុងញ៉ូវយ៉ក នឹងចាប់ផ្តើមចែកម៉ាស់ដោយឥតគិតថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ។ ប្រទេសកាណាដា បាននិយាយថា ពលរដ្ឋគួតែពាក់ម៉ាស់ ប្រសិនបើពួកគេពុំអាចស្នាក់នៅតែខាងក្នុងបាន។

ក្រុមមន្ត្រី បានព្រមានថាស្ថានភាពមានផ្សែងយ៉ាងគ្រោះថ្នាក់ ត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ចុងសប្តាហ៍។ ផ្សែងភាគច្រើនកំពុងហុយចញពីទីក្រុងកេបិច ជាកន្លែងដែលមានចំហេះព្រៃ១៥០កន្លែង កំពុងឆេះរាលដាល។ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា ពលរដ្ឋជាង១៥.០០០នាក់ ត្រូវបាគេរំពឹងថា នឹងបង្ខំឲ្យជម្លៀសខ្លួនចញនៅក្នុងទីក្រុងនេះ។ វាជារដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ទីក្រុងកេបិច នៅលើកំណត់ត្រា។
អភិបាលរដ្ឋញ៉ូវយ៉ក លោកស្រី Kathy Hochul បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋញ៉ូវយ៉ក នឹងចែកម៉ាស់ចំនួន១លានម៉ាស់ដល់ពលរដ្ឋនៅក្នុងរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ។ លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នេះជាស្ថានភាពបណ្តោះអាសន្នមួយ។ នេះពុំមែនជាជំងឺ Covid នោះទេ ។ លោកស្រីអភិបាលរដ្ឋនិយាយថា រថភ្លើង និងរថយន្តក្រុងនៅទីក្រុង រដ្ឋញ៉ូវយ៉ក មានប្រព័ន្ធបន្សុតខ្យល់គុណភាពខ្ពស់ ដែលធ្វើឲ្យពួកគេមានសុវត្ថិភាពក្នុងការធ្វើដំណើរ៕