ការសម្លាប់អ្នកចម្រៀង Lily Naing Kyaw (លីលីណាំង ច) បំបាក់ទឹកចិត្តរបស់តារាល្បីៗ ដែលគាំទ្ររបបយោធា

2023/06/08 08:12:27 pm        177

មីយ៉ាន់ម៉ា៖ តារាចម្រៀងជនជាតិមីយ៉ាន់ម៉ា លោកស្រី លីលី ណាំង ច (Lily Naing Kyaw) បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង Yangon របស់សហភាពមីយ៉ាន់ម៉ា ពោលគឺមួយសប្តាហ៍បន្ទាប់ពីត្រូវបានបាញ់ចំក្បាល ដោយការបាញ់នោះ ត្រូវបានចោទប្រកាន់ទៅលើខ្មាន់កាំភ្លើងប្រឆាំងនឹងរបបយោធា ដែលលោកស្រីគាំទ្រ ហើយមរណភាពរបស់លោកស្រីមិនត្រឹមតែបង្កការភ្ញាក់ផ្អើល សម្រាប់អ្នកគាំទ្រយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តារាល្បីៗដែលធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយគាំទ្ររបបយោធាផងដែរ។

តារាវ័យ ៥៨ឆ្នាំរូបនេះ មានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាមេដឹកនាំជាន់ខ្ពស់របស់របបយោធា ដែលបានដណ្ដើមអំណាចនៅឆ្នាំ២០២១ ដោយបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងសង្រ្គាម ហើយលោកស្រីក៏ត្រូវបានចោទប្រកាន់ថា ជាអ្នកឲ្យការណ៍ដល់របបនេះផងដែរ។

បុរសពីរនាក់ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទសម្លាប់លោកស្រី ហើយពួកគេត្រូវបានប្រាប់ថា ជាសមាជិកក្រុមឧទ្ទាមក្នុងក្រុងដែលប្រឆាំងនឹងរបបយោធា។ ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការចាប់ខ្លួន សាច់ញាតិពីរនាក់របស់ជនសង្ស័យម្នាក់ ក្នុងចំណោមជនជាប់ចោទទាំងពីរ ត្រូវបានសម្លាប់ ដែលទំនងជាការសងសឹក។

ការសម្លាប់លោកស្រី Kyaw គឺជាទង្វើចុងក្រោយបង្អស់នៃការលួចធ្វើឃាតជាបន្តបន្ទាប់លើអ្នកគាំទ្ររដ្ឋាភិបាល ដែលមានកេរ្តិ៍ឈ្មោះល្បីៗ។ បួនថ្ងៃមុនពេលលោកស្រីត្រូវបានបាញ់ប្រហារ លោក Tint Lwin ដែលជាអ្នកជាតិនិយម និងជាអ្នកគាំទ្ររបបយោធាដ៏លេចធ្លោម្នាក់ ត្រូវបានបាញ់ចំក្បាលរហូតដល់ស្លាប់ ខណៈអង្គុយក្នុងហាងតែមួយ នៅទីក្រុង Yangon ដែលជាទីក្រុងដ៏ធំរបស់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm