ក្រុមប្រឹក្សាធម្មនុញ្ញថ្មីដែលគ្រប់គ្រងដោយគណបក្សអភិរក្សនិយមទទួលបន្ទុកលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសឈីលី បានចាប់ផ្តើមភារកិច្ចផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធ (៧ មិថុនា) នៅក្នុងការព្យាយាមលើកទីពីរដើម្បីជំនួសរដ្ឋធម្មនុញ្ញបច្ចុប្បន្នដែលមានតាំងពីរបបផ្តាច់ការរបស់លោក Augusto Pinochet មក។

ក្រុមប្រឹក្សាថ្មីដែលត្រូវបានជ្រើសតាំងកាលពីថ្ងៃទី ៧ ខែឧសភា គឺជាការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីសភាឯករាជ្យ និងឆ្វេងនិយមនាំមុខមុនគេ ហើយបានបង្កើតសេចក្តីព្រាងច្បាប់ដែលត្រូវបានច្រានចោលដោយបណ្ដាអ្នកបោះឆ្នោតយ៉ាងច្រើន។ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកចំនួន ៥០ រូប។
ពួកគេនឹងធ្វើការពិនិត្យលើសេចក្តីព្រាងតាក់តែងឡើងដោយក្រុមអ្នកជំនាញចំនួន ២៤ នាក់ដែលត្រូវបានតែងតាំងដោយសភាកាលពីដើមឆ្នាំនេះ។
ដំណើរការថ្មីនឹងខ្លីជាង ហើយមានដែនកំណត់ច្រើនជាងដំណើរការមុនដែលត្រូវបានរំខានដោយភាពចម្រូងចម្រាសជុំវិញសំណើជ្រុលនិយម និងបណ្ដាសមាជិកសភា។ រដ្ឋធម្មនុញ្ញដែលបានតាក់តែងរួចនឹងបញ្ចូនទៅបោះឆ្នោតជាកាតព្វកិច្ចថ្នាក់ជាតិនៅខែធ្នូ។
ក្រុមបាតុករមួយចំនួនតូចមកពីទស្សនៈនយោបាយប្រឆាំង ប្រមូលផ្តុំគ្នានៅខាងក្រៅអគារសភាជាតិក្នុងទីក្រុង Santiago ។ អ្នកខ្លះប្រឆាំងនឹងលោក Boric ព្រមទាំងតម្រូវការសម្រាប់រដ្ឋធម្មនុញ្ញថ្មី ខណៈពេលដែលអ្នកផ្សេងទៀតប្រឆាំងនឹងក្រុមប្រឹក្សាស្តាំនិយមថ្មី៕
