ក្រសួងផែនការដាក់ឲ្យប្រើប្រាស់ APP ទទួលសំណូមពរគ្រួសារក្រីក្រ និងងាយរងហានិភ័យ

2023/06/08 10:47:26 pm        551

ភ្នំពេញ៖ ក្រសួងផែនការ បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ APP (Public IDPoor App) ដើម្បីទទួលនូវសំណូមពរ របស់ គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងការកំណត់អត្តសញ្ញារបស់ពួកគេ ហើយធ្វើការដោះស្រាយ ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ នៃកម្មវិធីកំណត់ អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ លើកឡើងថា ការបង្កើត APP នេះឡើង ដើម្បីធានានូវ គណនេយ្យភាព តម្លាភាព និងពង្រីកការអនុវត្តការងារកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ ឲ្យកាន់តែមានប្រសិទ្ធភាព ។

ឯកឧត្តមបន្តថា ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អាចប្រើ APP នេះ ស្នើសុំបណ្ណសមធម៌, ការផ្ដល់មតិជំទាស់ និង សំណូមពរ, ការទទួលព័ត៌មានស្តីពី អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការផ្ទៀងផ្ទាត់ បណ្ណសមធម៌ ហើយរាល់មតិជំទាស់ និងសំណូមពរទាំងអស់នឹងដោះស្រាយទៅតាមប្រភេទមតិជំទាស់ និង សំណូមពរទាន់ពេលវេលា និងរក្សាការសម្ងាត់ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា កម្មវិធីថ្មីនេះ បាន ភ្ជាប់ជាមួយនូវប្រព័ន្ធមូលដ្ឋានទិន្នន័យ គ្រួសារក្រីក្រថ្នាក់ជាតិ ដែលអាចឱ្យក្រសួងផែនការ និងមន្ទីរផែនការ រាជធានី/ខេត្ត ដឹងអំពីមតិជំទាស់ និងសំណូមពរគ្រប់ប្រភេទដែលប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សេងៗបានដាក់ស្នើសុំ និងលំហូរ នៃការដោះស្រាយផងដែរ ។

ឯកឧត្តមបានបន្តថា ប្រព័ន្ធតាមដានត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ត្រូវបណ្តុះបណ្តាលបន្ត ដល់ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រឃុំ-សង្កាត់ដែរ ដើម្បីឱ្យពួកគេយល់ពីដំណើរការគ្រប់គ្រង និង ដោះស្រាយរាល់មតិជំទាស់ និងសំណូមពរ ដោយកន្លងមក មានការផ្លាស់ប្តូរមន្រ្តីក្រុមការងារឃុំ-សង្កាត់ ហើយក្រុមការងារឃុំ-សង្កាត់មួយចំនួនអនុវត្តមិនទាន់បានសមស្របតាមនីតិវិធី ទើបក្រសួង ទាមទារឲ្យមាន ការបណ្តុះបណ្តាលបំប៉នឡើងវិញពីនីតិវិធី និងធ្វើបច្ចុប្បន្នភាពកម្មវីធីដល់ក្រុមការងារឃុំ-សង្កាត់ ជាប្រចាំ ៕ ដោយ ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm