កម្ពុជា-សហភាពអារ៉ាប់រួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

2023/06/08 11:03:57 pm        223

ភ្នំពេញ៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នឹង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ​។​

​​សម្តេច​តេ​ជោ​បាន​លើកទឹកចិត្ត​ឱ្យ​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួមមាន​ការពិចារណា​លើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​មាន​វិស័យ​ស្រូវ​អង្ករ ស្វាយចន្ទី និង​ដំឡូង​។ សម្តេច​តេ​ជោ ក៏បាន​ស្នើ​ឲ្យ​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​និង​ជំរុញ​ឲ្យ​មានការ ហោះហើរ​ត្រង់​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​មក​កម្ពុជា​ផង​។​

​នេះ​ជា​អនុសាសន៍​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ក្នុងឱកាស​អនុញ្ញាត​ឲ្យ​ឯកឧត្ដម ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ចូលជួប​ស​ម្ដែ​អ​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​៨ ខែមិថុនា​ឆ្នាំ​២០២៣​។​

​ឯក​ឧ​ត្ត​ម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បន្ទាប់ពី​ជំនួប​នោះ​ថា ឯកឧត្ដម​ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី បាន​សំដែង​ការរីករាយ​ជាមួយនឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​កិច្ចព្រមព្រៀង​នេះ​នឹង​នាំ​សេដ្ឋកិច្ច​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ជិត គ្នា​ថែម​ទៀតហើយ​រួមគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​សក្កដានុពល​ដែល​កំពុងមាន។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​សម្ដែង​សេចក្តី​រីករាយ​ចំពោះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ហើយ​បាន​មានប្រសាសន៍ថា កិច្ចព្រមព្រៀង​នេះ​នឹង​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំងពីរ។

​សម្ដេច​តេ​ជោ ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការពិចារណា​លើ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ក្នុងនោះ​មាន​ទី​១ វិស័យ​ស្រូវ​អង្ករ​ដែល​កម្ពុ​ជាមាន​ស្រូវ​នៅសល់​ប្រមាណ ៦ លាន​តោន​ដែល​អាច​នាំចេញ ក្នុងន័យនេះ​សម្ដេច​បានស្នើ​ឲ្យ អេ​មី​រ៉ា​ត អារ៉ាប់​រួម មានការ​ពិចារណា​វិនិយោគ​បង្កើត​ម៉ាស៊ីនកិនស្រូវ ឃ្លាំង និង​បណ្ដាញ​សម្រាប់​ទិញស្រូវ​កែច្នៃ​ជា​អង្ករ​បម្រើ​ឲ្យ​ការនាំចេញ​។ ទី​២ ស្វាយចន្ទី​ដែល​កម្ពុ​ជាមាន​ស្វាយចន្ទី​ជាង ១ លាន​តោន ហើយ​ស្វាយចន្ទី​នេះ មិនទាន់មាន​ការកែច្នៃ​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ​នៅឡើយ​ទេ ដូច្នេះ​សម្ដេច​ស្នើ​ឲ្យ​មានការ​ពិចារណា​ជំរុញ​ការវិនិយោគ​លើ​ការកែច្នៃ​គ្រាប់ស្វាយចន្ទី​បម្រើការ​នាំចេញ​ទៅកាន់ អេ​មី​រ៉ា​ត អារ៉ាប់​រួម ផង​និង​បំរើ​ឲ្យ​ការនាំ​ចេញទៅ​ប្រទេស​ជ្សេ​ង​ផង​។ សម្ដេច​តេ​ជោ​ក៏បាន​ស្នើសុំ​ឲ្យ​មានការ​ពិចារណា​ផងដែរ​ធ្វើការ​វិនិយោគ​នៅលើ​ដំឡូង​មី​ដែល​កម្ពុ​ជាមាន ច្រើន​សម្រាប់ធ្វើ​ការកែច្នៃ​និង​សម្រាប់​នាំចេញ​។ សម្ដេច​ក៏បាន​ស្នើ​ឲ្យ​ភាគី អេ​មី​រ៉ា​ត អារ៉ាប់​រួម ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួតគ្នា​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់ អ្នកវិនិយោគ​និង​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​មក​កម្ពុជា​ផង​។​

​បន្ទាប់ពី​ជំនួប​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​អញ្ជើញ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ភាព ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដែល​ចុះហត្ថលេខា​ដោយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង ឯកឧត្ដម ថា​នី ប៊ី​ន អា​ម៉េ​ត អាល់ ហ្សេ​យូ​ឌី រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​មី​រ៉ា​ត អារ៉ាប់​រួម​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​នេះ គឺជា​ប្រទេស​ទី​៣ ហើយ​ក្រោយ​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន និង​ជាមួយ​កូរ៉េខាងត្បូង​ដែល​បាន​ចូល​ជា​ធរមាន​រួចហើយ​។ ប្រសិនបើ​កិច្ចចរចា​ជាមួយ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ទទួលបាន​ជោគជ័យ ទៀត​នោះ​មានន័យថា​កម្ពុ​ជាមាន​កិច្ច ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ប្រទេស​ចំនួន​៣​ហើយ​គិត​មកទល់នឹង​ពេលនេះ​។ ដូច្នេះ​គ្រប់​ទំនិញ​របស់​កម្ពុជា​នឹង​អាច​នាំ​ចេញទៅ​បណ្ដា​ប្រទេស​ទាំងនោះ​ដោយ​គ្មាន​របាំង​ពន្ធ​ឡើយ​ហើយ​ទំនិញ​នៃ​បណ្ដា​ប្រទេស​ទាំងនេះ​នាំ​ចូលមក​កម្ពុជា​ក៏​គ្មាន បង់ពន្ធ​ដែរ​៕​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm