អ្នកឧកញ៉ា និង​ឧកញ៉ា​កម្ពុជា ១២៦​នាក់ រួមគ្នា​ឧបត្ថម្ភ​ថវិកា​ និង​សម្ភារៈ ដល់​កងទ័ពជើងគោក និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)

2021/05/11 08:15:37 pm        185

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែឧសភា ឆ្នាំ​២០២១ ក្រុម​សប្បុរសជន​ដែល​ជា​អ្នកឧកញ៉ា ​និង​ឧកញ៉ា​កម្ពុជា​ ចំនួន ១២៦​នាក់ បាន​រួបរួមគ្នា​បរិច្ចាគ​ជា​ថវិកា​សរុប $1,095,334.00 (​មួយ​លាន​ប្រាំបួន​ម៉ឺន​ប្រាំ​ពាន់​បី​រយ​សាមសិប​បួន​ដុល្លារ​អាមេរិក​) ​និង​សម្ភារៈ ​មួយចំនួនទៀត​រួមមាន​​ ៖ ម៉ាស់ ១០​ម៉ឺន​, អាល់កុល ៣.៦០០​លីត្រ​, សាប៊ូ​លាងដៃ ៦.០០០​លីត្រ​, ត្រីខ ៥០​កេស​, ទឹក​សុទ្ធ ១០.០០០​យួរ​/​កេស និង​ចេក ទុំ​២០​កេស ជូន​ដល់​កងទ័ពជើងគោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA) សម្រាប់​ជា​ការ​រួមចំណែក​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩​។

នៅក្នុង​ឱកាស​ទទួល​ថវិកា ​និង​សម្ភារ​ខាងលើនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ​មេបញ្ជាការ​កងទ័ពជើងគោក ​និង​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ​ក៏ដូចជា​ជំនួសមុខ​ជូន​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ប្រធាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​-១៩ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ការ​កោតសរសើរ​ចំពោះ​ការ​ផ្តួចផ្តើម ​និង​សមានចិត្ត​របស់​សប្បុរសជន​ទាំង ១២៦​រូប ​ដែល​បាន​រួបរួមគ្នា​ឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព ​ក៏ដូចជា​សមាគម​នៅក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​។

ឯកឧត្តម ក៏បាន​លើកឡើង​ថា ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា គឺជា​កិច្ចការ​រួមមួយ​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ដែល​ក្នុងនោះ ​កងទ័ព​ក៏បាន​រួមចំណែក​នៅក្នុង​កិច្ចការ​ធំៗ​ជាច្រើន ទាំង​ការអនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​, ការរៀបចំ​មន្ទីរពេទ្យ​-​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​និង​ការ​ចុះ​ចែក​ស្បៀងអាហារ​ជា​បន្តបន្ទាប់​ដល់​ប្រជា​ពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​។

ក្រៅពីនេះ កងទ័ព​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ប្រើប្រាស់​កម្លាំង​សរុប ៣.៣០៥​នាក់​មកពី​បណ្តា ២០​អង្គភាព ហើយ​ក្នុងនោះ​កងទ័ពជើងគោក​ក៏បាន​បញ្ចេញ​កម្លាំង​ប្រមាណ​ជាង ៨០០​នាក់ រួម​ជា​មួយ​សម្ភារ និង​មធ្យោបាយ ចុះជួយ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ផែនការ​ផងដែរ​។​ គិត​មកដល់ពេលនេះ ក្រុមការងារ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​សម្រេច​បាន​ជិត ​៤០​ម៉ឺន​នាក់ ស្មើនឹង ៥០% លើ​ផែន​ការរួម​ប្រមាណ ៨០​ម៉ឺន​នាក់​។

ឯកឧត្តម ក៏បាន​ជម្រាប​ជូន​សប្បុរសជន​ផងដែរ​ថា ​នៅក្នុង​ប្រតិបត្តិការ​កន្លង​មកនេះ កងទ័ពជើងគោក ក៏ដូចជា​សមាគម​បាន​ខិតខំ​បំពេញភារកិច្ច​ដោយ​ប្រើប្រាស់​ធនធាន និង​លទ្ធភាព​របស់​ខ្លួន​ដែលមាន​ក្នុង​ដៃ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ផ្ទុះឡើង​ជាក់ស្តែង​ ខណៈ​លទ្ធភាព​ធានា​តាម​ផែនការ​នៅ​មានកម្រិត​។ ដូចនេះ ការរួមចំណែក​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​នេះ នឹង​បាន​ជួយ​សម្រួល ​និង​ផ្តល់​លទ្ធភាព​បន្ថែម​មួយ​កម្រិត​ទៀត​ដល់​ក្រុមការងារ ដើម្បី​បន្ត​បេសកកម្ម​របស់ខ្លួន​។ ចំពោះ​ថវិកា​ដែល​ផ្តល់ជូន​នេះ គឺ​៥០% នឹង​បែក​ចែក​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង ៥០% ទៀត រួមជាមួយ​សម្ភារៈ ​នឹង​ផ្តល់​មក​ឲ្យ​ខាង​កងទ័ព ដើម្បី​បន្ត​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។

អ្នកឧកញ៉ា លី យ៉ុង ផាត់ និង​អ្នកឧកញ៉ា គិត ម៉េង តំណាងឱ្យ​សប្បុរសជន​ជា​អ្នកឧកញ៉ា និង​ឧកញ៉ា​កម្ពុជា​ទាំង​១២៦ រូប ​បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ពេញចិត្ត​ និង​គោរព​កោតសរសើរ​ចំពោះ​ការ​លះបង់​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ​និង​ការ​ខិតខំ​ពុះពារ​របស់​ក្រុម​គ្រូពេទ្យ ក៏ដូចជា​កង​កម្លាំងរ​បស់​យើង​ទាំងអស់​នៅក្នុង​ការទប់ស្កាត់​ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​ដ៏​លំបាក​ចំពោះមុខ​នេះ​។

ជា​ចុងក្រោយ​តាមរយៈ​អ្នកឧកញ៉ា លី យ៉ុង​ផាត់ និង​តំណាង​សប្បុរសជន​ទាំង ០៩​រូប​ទៀត ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើ​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សប្បុរសជន​ជា​អ្នកឧកញ៉ា ​និង​ឧកញ៉ា​កម្ពុជា​ទាំង ១២៦ រូប ​ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​ដល់​បេសកកម្ម​ជួយ​ដ៏​មាន​សារៈ​សំខាន់​បំផុត​នេះ​៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm