អាមេរិក ៖ មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក(USGS) បាននិយាយថា ភ្នំភ្លើង Kilauea ស្ថិតនៅលើកោះ Big Island រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានផ្ទុះកាលពីព្រឹកថ្ងៃពុធ ហើយការហូរកម្អែរបស់វាបច្ចុប្បន្ន បានទៅភ្ជិតបាតមាត់ភ្នំភ្លើងនៅជុំវិញនោះ ។
USGS និយាយថា ភ្នំភ្លើង Kilauea បានផ្ទុះចុងក្រោយកាលពីខែមករា ក្នុងនោះការកម្រើករបស់វា បន្តរហូតដល់ខែមីនា ។ អង្គការសង្កេតការណ៍ភ្នំភ្លើងហាវ៉ៃ (HVO) បានរកឃើញការព្រួសភ្លើងនៅលើកំពូលភ្នំ Kilauea កាលពីវេលាម៉ោង ៤ និង ៤៤នាទីព្រឹកទៀបភ្លឺថ្ងៃពុធ ដែលជាការបង្ហាញពីការផ្ទុះថ្មី ។
USGS បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា ដំណាក់កាលបើកនៃបន្ទុះភ្នំភ្លើង គឺជាសន្ទុះដ៏ខ្លាំងមហិមា ។ ការកម្រើក នឹងទៅភ្ជិតមាត់ភ្នំភ្លើង Halemaʻumaʻu (ហាឡេម៉ាវម៉ាវ) ហើយគ្រោះថ្នាក់នឹងត្រូវវាយតម្លៃឡើងវិញ ពេលដែលការផ្ទុះកើតឡើង ។
ស្ថិតនៅក្នុងឧទ្យានជាតិភ្នំភ្លើងហាវ៉ៃ ភ្នំភ្លើង Kilauea ស្ថិតនៅក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅលើពិភពលោក ។ កាលពី ឆ្នាំ ២០១៩ ការរញ្ជួយដី និងការផ្ទុះខ្លាំងនៅលើភ្នំភ្លើង Kilauea បណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ និងអគារធុរកិច្ចរាប់រយខ្នង ៕
