
ក្រុមអ្នកស្ម័គ្រចិត្ តនិងបុគ្គលិករដ្ឋាភិបាលរាប់រយនាក់ បានរើសកាកសំណល់នៅលើឆ្នេរនៃជ្រោយសមុទ្រនៅទីក្រុងម៉ានីលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រារព្ធទិវាមហាសមុទ្រពិភពលោក។ នៅតាមបណ្តោយដងទន្លេ Pasing របស់ទីក្រុង ជាទន្លេមួយដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោក បានរួមចំណែក ៦ភាគរយ នៃកង្វក់ផ្លាស្ទីកនៅមហាសមុទ្ររបស់ពិភពលោក ដែលក្រុមន្ត្រីបាននិយាយថា មានបាវសំរាមចំនួន ២០០បាវ ត្រូវបានយកមកចាក់នៅក្នុងចន្លោះរយៈពេលត្រឹមតែ២ម៉ោង។
មន្ត្រីទទួលបន្ទុកគ្រប់គ្រងការិយាល័យព្រៃឈើ លោកស្រី Edna Nuestro បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍បោសសម្អាតថារដ្ឋាភិបាល ចាំបាច់ត្រូវដោះស្រាយចំនួននៃការបំពុលដ៏ធំដោយបង្កើតគោលនយោបាយ និងបង្កើតកម្មវិធីខុសៗគ្នាដែលពួកគេអាចអនុវត្តនៅក្នុងសហគមន៍តំបន់ឆ្នេររបស់ពួកយើង។
យោងតាមក្រុមការពារបរិស្ថាន Greenpeace បានឲ្យដឹងថាការអនុវត្តន៍ច្បាប់ទន់ខ្សោយលើការបោះចោលកាកសំណល់ត្រឹមត្រូវគឺស្ថិតក្នុងចំណោមហេតុផលធំៗសម្រាប់បញ្ហាបំពុលបរិស្ថាននៅក្នុងប្រទេសហ្វីលីពីន។
ទិវាមហាសមុទ្រពិភពលោក ត្រូវបានប្រារព្ធឡើង នៅថ្ងៃទី៨ ខែមិថុនារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹងពីសារៈសំខាន់នៃមហាសមុទ្រ និងផលប៉ះពាល់ នៃកម្មភាពរបស់មនុស្សដោយផ្អែកលើពួកគេ។
