ត្រីរាប់ម៉ឺនក្បាលងាប់នៅលើមាត់អាងស្តុកទឹក Kakhovka ក្រោយបាក់ទំនប់នៅប្រទេសអ៊ុយក្រែន

2023/06/09 12:54:29 am        69

ត្រី​ងាប់​រាប់ម៉ឺន​ក្បាល បាន​អណ្តែត​មក​ទើរ​លើ​មាត់​អាង​ស្តុក​ទឹក Kakhovka​ក្រោយ​ការបំផ្លាញ​ទំនប់​ក្នុង​យុគសម័យ​សហភាពសូវៀត​កាលពី​ថ្ងៃ​អង្គារ នៅ​តំបន់​ភាគខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី ។

អាង​ស្តុក​ទឹក Kakhovka ស្ថិតនៅលើ​ផ្ទៃដី​ទំហំ ២.១៥៥​គ​.​ម​ក្រឡា មាន​ស្តុក​ទឹក ១៨​គ​.​ម​គូប គឺជា​ទំហំ​មួយ​ស្មើនឹង​បឹង Great Salt Lake ស្ថិតក្នុង​រដ្ឋ Utah សហរដ្ឋអាមេរិក ។

ការបំផ្លាញ​ទំនប់ បាន​បញ្ចេញ​ទឹកជំនន់​នៅ​ទូទាំង​តំបន់​សង្គ្រាម គឺជា​អ្វីមួយ​ដែល​ភាគី​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី និយាយថា គឺជា​ការវាយប្រហារ​ដោយ​ចេតនា​ដោយ​កងកម្លាំង​ម្ខាង​ទៀត ។

លោកតា Viktor Nedria រស់នៅ​ក្នុងភូមិ Marianske​គឺជា​ភូមិ​មួយ​ស្ថិតនៅលើ​មាត់​អាង​ស្តុក​ទឹក Kakhovka និយាយថា អ្វីដែល​ពួកយើង​មើលឃើញ​គឺជា​រូបភាព​នៃ​គ្រោះមហន្តរាយ​អេកូឡូស៊ី ។ នីវ៉ូ​ទឹកបាន​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស យ៉ាង​លឿន ដែល​សូម្បីតែ​ត្រី​នៅក្នុង​អាង​ស្តុក​ទឹក​នេះ ក៏​មិនអាច​ហែល​ទាន់​ដែរ​ទៅកាន់​ទឹក​ជ្រៅ ។

លោកតា​បន្តថា ទំហំ​នៃ​គ្រោះមហន្តរាយ​ដ៏​អាក្រក់​នេះ នៅ​ពុំ​អាច​ប៉ាន់ស្មាន​បាន​នៅឡើយ​ទេ ប៉ុន្តែ​វា​មាន​ទំហំធំធេង​ខ្លាំងណាស់ ។

ខណៈពេល​នោះដែរ ក្រុម​អ្នកភូមិ បាន​ប្រញាប់ប្រញាល់​ធ្វើ​ទំនប់​បណ្តោះអាសន្ន ដើម្បី​សង្គ្រោះ​ត្រី​ទាំងនេះ និង​រក្សា​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​សម្រាប់​ប្រើប្រាស់​ក្នុង​សហគមន៍ ៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        198
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        185
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm