តៃវ៉ាន់ធ្វើសកម្មភាពប្រព័ន្ធការពារអាកាស ខណៈយន្តហោះចិន ហោះចូលតំបន់ការពារ

2023/06/09 01:27:59 am        168

កោះតៃវ៉ាន់បានចាប់ផ្ដើមធ្វើសកម្មភាពប្រព័ន្ធការពារជាតិរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា)នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យន្តហោះយោធាចិនចំនួន ៣៧គ្រឿង បានហោះហើរចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះនេះ ដោយយន្តហោះមួយចំនួនបន្ទាប់មកបានហោះចូលទៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ក្នុងសកម្មភាពចូលលុកលុយដ៏ធំចុងក្រោយបំផុតរបស់ទីក្រុងប៉េកាំង។

ប្រទេសចិន ដែលចាត់ទុកថា តៃវ៉ាន់គ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះ ជាទឹកដីរបស់ខ្លួន ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ តែងតែធ្វើប្រតិបត្តិការទ័ពអាកាសទៅកាន់លំហអាកាសក្បែរកោះនេះ ទោះបីជាមិនចូលទៅក្នុងលំហដែនអាកាសរបស់តៃវ៉ាន់ក៏ដោយ។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ចាប់ពីម៉ោង ៥ព្រឹក ក្រសួងបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៣៧គ្រឿង ក្នុងនោះរួមមានទាំងយន្តហោះចម្បាំង J-11 និង J-16 ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែ H-6 ដែលកំពុងហោះហើរចូលទៅក្នុងជ្រុងនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ឬ ADIZ។

ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចិនមួយចំនួន បានហោះទៅកាន់ភាគអាគ្នេយ៍របស់កោះតៃវ៉ាន់ ហើយបានឆ្លងចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីប្រតិបត្តិការ «ឈ្លបយកការណ៍ផ្លូវអាកាស និងហ្វឹកហ្វឺនការរុករករយៈចម្ងាយឆ្ងាយ»។

កោះតៃវ៉ាន់បានបញ្ជូនយន្តហោះ និងនាវារបស់ខ្លួន ដើម្បីបន្តឃ្លាំមើល និងធ្វើសកម្មភាពប្រព័ន្ធមីស៊ីលនៅលើដី ដោយប្រើប្រាស់ពាក្យស្តង់ដាររបស់ខ្លួនថា ជាវិធីដែលឆ្លើយតបទៅនឹងសកម្មភាពរបស់ចិនបែបនេះ។

ពាក់ពា័ន្ធនឹងការលើកឡើងរបស់កោះតៃវ៉ាន់នេះ ក្រសួងការពារជាតិចិនមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm