ពានរង្វាន់ FIFA World Cup ផ្នែកនារី ចាប់ផ្តើមដំណើរទេសចរណ៍នៅអូស្ត្រាលី

2023/06/09 01:33:28 am        219

ជើងចុងក្រោយនៃដំណើរទេសចរណ៍របស់ពានរង្វាន់ FIFA World Cup ផ្នែកនារី (FIFA Women's World Cup Trophy Tour) បានចាប់ផ្ដើមចេញដំណើរ នៅឯសួនសត្វ Taronga ក្នុងទីក្រុងស៊ីដនី (Sydney) ប្រទេសអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍ (ទី៨ ខែមិថុនា) នេះ។

ពានរង្វាន់ World Cup នេះ បានធ្វើដំណើរទៅកាន់គ្រប់សមាគមសមាជិកចូលរួមទាំងអស់ចំនួន ៣២ក្រុម នៅមុនកម្មវិធីប្រកួតដែលតែងកើតឡើង ៤ឆ្នាំម្ដងនាពេលខាងមុខ ដោយព្រឹត្តិការណ៍នេះ នឹងមានការធ្វើម្ចាស់ផ្ទះរួមគ្នាពីសំណាក់ប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ហើយនឹងដំណើរការពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។

កីឡាការិនី Briana Scurry ដែលជាអតីតអ្នកចាំទីក្រុមបាល់ទាត់ជម្រើសជាតិនារីរបស់សហរដ្ឋអាមេរិក និងជាម្ចាស់ជយលាភីពានរង្វាន់ World Cup រួមជាមួយនឹងប្រមុខរដ្ឋាភិបាលនៃរដ្ឋ New South Wales លោក Chris Minns បានបង្ហាញពានរង្វាន់នេះ ដែលអាចមើលឃើញនៅលើ Sydney Harbour។

ពានរង្វាន់នេះ ដែលត្រូវបានរចនាឡើងក្នុងឆ្នាំ១៩៩៨ ធ្វើពីសំរឹទ្ធស្រោបមាស និងត្រូវបានខាត់ដោយអាលុយមីញ៉ូម។ ពាននានេះមានទម្ងន់ ៤,៦គីឡូក្រាម និងមានកម្ពស់ ៤៧សង់ទីម៉ែត្រ។ មានតែអតីតម្ចាស់ជើងឯក World Cup និងប្រមុខរដ្ឋប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យប៉ះ និងកាន់ពានរង្វាន់នេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm