រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ជួបជាមួយបណ្តារដ្ឋមន្ត្រីនៃក្រុមចម្រុះសកលដើម្បីចាត់វិធានការលើក្រុមរដ្ឋឥស្លាម

2023/06/09 01:42:08 am        204

នៅថ្ងៃព្រហស្បតិ៍ (៨ មិថុនា)នេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបប្រជុំគ្នាជាមួយបណ្ដាសមាជិកនៃសម្ព័ន្ធសកលប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ក្នុងអំឡុង​ដំណើរ​​ទស្សន​​កិច្ចរបស់លោកទៅកាន់ទីក្រុងរីយ៉ាដរបស់អារ៉ាប៊ីសាអូឌីត។ ក្នុងអំឡុងសម័យប្រជុំ លោក Blinken បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើមាតុភូមិនិវត្តន៍​ក្នុងការកាត់​បន្ថយ​ហានិភ័យ នៃការងើបឡើងវិញនៃក្រុមរដ្ឋឥស្លាម ។

ប្រមុខការទូតរបស់សហរដ្ឋអាមេរិករូបនេះ​ បានទៅដល់អារ៉ាប៊ីសាអូឌីតកាលពីល្ងាចថ្ងៃអង្គារ (៦ មិថុនា) សម្រាប់ដំណើរទស្សនកិច្ចដែលរំពឹងទុកខ្ពស់ពីផ្លែផ្កា ស្របពេលទំនាក់ទំនង​មាន​ការ​រអាក់រអួលដោយសារតែការខ្វែងគំនិតគ្នាដ៏ជ្រាលជ្រៅលើបញ្ហាគ្រប់យ៉ាងចាប់ពីគោលនយោបាយអ៊ីរ៉ង់ រហូតដល់បញ្ហាសន្តិសុខក្នុងតំបន់ តម្លៃប្រេង និងសិទ្ធិមនុស្ស។

ទីក្រុងវ៉ាស៊ីនតោនបានតស៊ូដើម្បីរក្សាទំនាក់ទំនងស្ថិរភាពជាមួយទីក្រុងរីយ៉ាដ ជាទីដែលព្រះអង្គម្ចាស់ Mohammed មេដឹកនាំតាមជាក់ស្តែង មានឥទ្ធិពលខ្លាំងក្នុងការសម្រេចចិន្ត ហើយ​ខណៈ​ដែលសម្ព័ន្ធភាពសន្តិសុខជាប្រពៃណីសម្រាប់ផលប្រយោជន៍បានប្រេះស្រាំក្រោមការងើបឡើងរបស់សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសផលិតប្រេងដ៏ធំ។

ដំណើរ​ទស្សនកិច្ចរបស់លោក Blinken បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនាំចេញប្រេងឆៅឈានមុខគឺអារ៉ាប៊ីសាអូឌីត បានសន្យាថានឹងកាត់បន្ថយ​ទិន្នផលប្រេងកាន់​តែច្រើននៅលើកិច្ចព្រមព្រៀងរបស់ក្រុម OPEC+ ដ៏ទូលំទូលាយមួយដើម្បីកំណត់ការផ្គត់ផ្គង់ ខណៈដែលកិច្ចព្រមព្រៀងនេះព្យាយាមបង្កើនតម្លៃប្រេងដែលកំពុងធ្លាក់ចុះ បើទោះបីជាមានការប្រឆាំងពីរដ្ឋបាលសហរដ្ឋអាមេរិកក៏ដោយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        89
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm