
ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយកាលពីយប់ថ្ងៃពុធ (ទី៧ ខែមិថុនា) នូវខ្សែវីដេអូ ដើម្បីគាំទ្រដល់ការអះអាងរបស់ខ្លួនដែលថា តំបន់លំនៅឋាននៅតំបន់ Berkhivka នៅភាគពាយ័ព្យនៃទីក្រុង Bakhmut ដែលត្រូវបានវាយប្រហារ ស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងរឹងមាំរបស់ខ្លួន។
ទាំងនាយទាហានរបស់ប្រទេសរុស្ស៊ី នៅទីក្រុងម៉ូស្គូ និងទាហានថ្មើរជើង ទទូចថា តំបន់ Berkhivka នៅតែត្រូវបានរុស្ស៊ីគ្រប់គ្រង។ ទាហានគាំទ្ររុស្ស៊ីម្នាក់ដែលមិនបញ្ចេញឈ្មោះ បាននិយាយពីការវាយប្រហារចុងក្រោយបំផុតរបស់អ៊ុយក្រែនលើតំបន់ Berkhivka ក្នុងវីដេអូក្រសួងការពារជាតិថា៖ «ពួកគេបានមិនអាចសម្រេចបានជោគជ័យអ្វីទេ រហូតមកដល់ពេលនេះ»។
រឿងនោះវាចប់ហើយ ទោះបីជាមានការអះអាងរបស់ប្រទេសអ៊ុយក្រែនថា ពួកគេដណ្តើមយកបានតំបន់ Berkhivka មកវិញ និងការរិះគន់ពីមេដឹកនាំក្រុមទាហានស៊ីឈ្នួលរុស្ស៊ី លោក Yevgeny Prigozhin ក៏ដោយ ដែលក្រុមទាហានស៊ីឈ្នួល Wagner របស់លោក ត្រូវបានគេជឿថា បានដណ្តើមយកតំបន់ Berkhivka ក្នុងខែកុម្ភៈ អំឡុងការប្រយុទ្ធដ៏បង្ហូរឈាមបំផុតនៃជម្លោះអ៊ុយក្រែន រហូតមកដល់ពេលនេះ សម្រាប់ទីក្រុង Bakhmut ។
វីដេអូមួយទៀតដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី បង្ហាញពីឧទ្ធម្ភាគចក្រកំពុងហោះ និងរូបភាពនៃយានដ្រូន ដែលបាននិយាយលម្អិតអំពីការវាយប្រហារលើរថពាសដែកអ៊ុយក្រែន នៅក្នុងតំបន់ Berkhivka៕
