កាណាដា៖ នៅពេលដែលវាហាក់ដូចជាមានសុវត្ថិភាពក្នុងការមិនពាក់ម៉ាស់ ប្រជាជនកាណាដាមួយចំនួនកំពុងរុំមុខ នៅគ្រប់ទីកន្លែង ដូចអំឡុងការរាតត្បាតវីរុសកូរ៉ូណា ជាការការពារស្ថានភាពមានផ្សែងដ៏គ្រោះថ្នាក់ ខណៈចំហេះព្រៃកំពុងផ្លាញតំបន់ភាគច្រើនរបស់ប្រទេសនេះ។

ប្រទេសកាណាដាកំពុងមើលឃើញការចាប់ផ្តើមរដូវកាលភ្លើងឆេះព្រៃដ៏អាក្រក់បំផុត មិនធ្លាប់មាន នៅក្នុងទីក្រុងកេបិចដែលបានបំផ្លាញនៅខេត្តOntarioភាគខាងត្បូង និងចូលទៅកាន់សហរដ្ឋអាមេរិក ដែលកំពុងបង្អាក់ជើងហោះហើរជាច្រើន និងកំពុងធ្វើឲ្យមនុស្សជាច្រើនស្នាក់នៅខាងក្នុងលំនៅឋាន។
ក្រុមហ៊ុនម៉ាស់មួយចំនួនដែលបានលក់សម្ភារៈការពារអំឡុងជំងឺរាតត្បាត បានប្រែក្លាយទៅជាការធ្វើទីផ្សារនៃចំហេះព្រៃ។ កាលពីថ្ងៃពុធក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស់ United Canada បានបញ្ជូនសារអេឡិចត្រូនិកជា«ការក្រើនរំលឹកសុវត្ថិភាពរដូវកាលភ្លើងឆេះព្រៃ» ដែលរួមមានម៉ាសN95។
ពលរដ្ឋនៅខេត្ត Toronto បានប្រាប់ទូរទស្សន៍រ៉យទ័រថា ខ្ញុំគិតថា ខ្ញុំជឿជាក់លើគោលការណ៍ការណែនាំសុខភាពសាធារណៈ ព្រោះថានោះជាអ្វីដែលអ្នកត្រូវការធ្វើដើម្បីស្នាក់នៅមានសុវត្ថិភាព និងដើម្បីជួយឲ្យមនុស្សម្នាមានសុវត្ថិភាព។

ការសិក្សាលើមនុស្ស ដែលជាប់ពាក់ព័ន្ធទៅនឹងផ្សែងចំហេះព្រៃ មានអត្រាកាន់តែខ្ពស់នៃជំងឺគាំងបេះដូង ដាច់សរសៃឈាមខួក្បាល ស្ទះបេះដូងភ្លាមៗ ដែលធ្វើឲ្យកើនឡើងការចូលបន្ទប់សង្គ្រោះបន្ទាន់សម្រាប់ស្ថានភាពជំងឺផ្លូវដង្ហើម និងធ្វើឲ្យចុះខ្សោយប្រព័ន្ធការពារភាពស៊ាំ។ ចំហេះព្រៃក៏ជាប់ពាក់ព័ន្ធទៅនឹងការធ្វើឲ្យផ្សាភ្នែក និងបញ្ហាស្បែកផងដែរ៕