លោក Biden និងលោក Sunak ព្រមព្រៀងលើផែនការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអង់គ្លេស-អាមេរិក

2023/06/09 05:02:45 pm        178

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសទំាងពីរ នឹងធ្វើជាដៃគូលើបច្ចេកវិទ្យាឈានមុខ ថាមពលស្អាត និងរ៉ែសំខាន់ៗ ខណៈមេដឹកនាំទំាងពីរពង្រឹងសម្ព័ន្ធភាពសន្តិសុខជាប្រវត្តិសាស្ត្រ។ លោក Biden និងលោក Sunnak បានចុះហត្ថលេខាលើ«សេចក្តីប្រកាសមហាសមុទ្រអាត្លង់ទិក» ដែលលោក Sunak បានចាត់ទុកថាជាភាពជាដៃគូសេដ្ឋកិច្ចប្រភេទដំបូងរបស់ខ្លួនលើបញ្ញាសប្បនិមិត្ត (AI) និងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចផ្សេងទៀត ខណៈមេដឹកនាំអង់គ្លេស បានធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់សេតវិមាន។

ភាពជាដៃគូសន្តិសុខ និងយោធាជាយូរអង្វែងរបស់អង់គ្លេសនិងសហរដ្ឋអាមេរិក បានពង្រឹងក្នុងពេលសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងការបង្ហាញឥរិយាបថកាន់តែបំពារបំពានកាន់តែច្រើនរបស់ប្រទេសចិននៅតំបន់អាស៊ី ប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានក្តីសង្ឃឹមច្រើនពុំបានលេចចេញជារូបរាងនោះទេ។ លោក Biden បានថ្លែងទៅកាន់អ្នកសារព័ត៌មានថាភាពជាដៃគូសេដ្ឋកិច្ចរបស់យើង គឺមានភាពរឹងមាំអស្ចារ្យ ជាប្រភពនៃភាពរឹងមាំដែលភ្ជាប់គ្រប់អ្វីៗទាំងអស់ដែលយើងបានធ្វើរួមគ្នា។ លោក Sunak និយាយថា ខ្ញុំដឹងថាមនុស្សមួយចំនួនមានការងឿងឆ្ងល់ថាតើអង់គ្លេសនឹងជាដៃគូប្រភេទណា បន្ទាប់ពីខ្លួនចាកចេញពីសហភាពអឺរ៉ុប ដោយប្រកាសពីកិច្ចព្រមព្រៀងថ្មី។ ខ្ញុំសូមនិយាយថា សូមវិនិច្ឆ័យពួកយើងដោយសកម្មភាពរបស់យើង។

ចក្រភពអង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុបកាលពីថ្ងៃទី៣១ ខែមករា ឆ្នំ២០២០។ លោក Sunak ដែលបានចូលកាន់តំណែងកាលពីខែតុលា បន្ទាប់ពីអំឡុងពេលនៃអស្ថិរភាពនយោបាយមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេស បានជំរុញដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងអង់គ្លេសទោះបីជាមានការរំពឹងទុកដ៏ស្ងាត់ស្ងៀមសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបក៏ដោយ។ លោក Biden និងលោក Sunak បានចាប់ផ្តើមការចរចា លើកិច្ចព្រមព្រៀងរ៉ែដ៏សំខាន់ដែលអាចអនុញ្ញាតរ៉ែផលិតយានយន្តអគ្គិសនី ត្រូវផលិតនៅអង់គ្លេស ដែលត្រូវរាប់បញ្ចូលឥណ្ឌទានពន្ធសម្រាប់យានយន្តថាមពលស្អាត ត្រូវផ្តបានផ្តល់ឲ្យក្រោមច្បាប់កាត់បន្ថយអតិផរណារបស់លោក Biden៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm