មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និង៥នាក់នៅតែបាត់ខ្លួននៅឡើយក្នុងឆ្នាំ២០២៣នេះ។ មានកត្តាជាច្រើនដែលបណ្ដាលឲ្យមានការស្លាប់ រួមទាំង ជំងឺកើតមកពីឡើងខ្ពស់ពេក និងផ្លូវឡើងតូចចង្អៀត។
ការសម្រេចចិត្តឡើងលើភ្នំ Everest គឺប្រឈមគ្រោះថ្នាក់ខ្លាំង ។ មនុស្សជាង៣០០នាក់ បានស្លាប់ដោយសារការព្យាយាមឡើងទៅឲ្យដល់កំពូលភ្នំនេះ ចាប់តាំងពីទសវត្សរ៍ដើមឆ្នាំ ១៩០០ ប៉ុន្តែរដូវឡើងភ្នំរដូវស្លឹកឈើលាស់នៅឆ្នាំនេះ គឺគ្រោះថ្នាក់បំផុត។

កាលពីដំណាច់ខែឧសភា នៅពេលរដូវឡើងភ្នំបានបញ្ចប់ក្រៅផ្លូវការ អ្នកឡើងភ្នំចំនួន១២នាក់ បានស្លាប់ និង៥នាក់បាត់ខ្លួន ដែលធ្វើឲ្យឆ្នាំ២០២៣នេះ ក្លាយជាឆ្នាំមួយក្នុងចំណោមឆ្នាំដ៏អាក្រក់បំផុត សម្រាប់ប្រវត្តិសាស្ត្ររបស់ក្រុមអ្នកឡើងភ្នំ Everest ។
ឆ្នាំដ៏អាក្រក់បំផុត គឺឆ្នាំ២០១៤ មានមនុស្ស១៦នាក់បានស្លាប់។ ប្រសិនបើមនុស្ស៥នាក់ដែលកំពុងបាត់ខ្លួននោះ ត្រូវបានរកឃើញថាបានស្លាប់ ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏អាក្រក់បំផុតមិនធ្លាប់មាន។
យោងតាមការស្រាជ្រាវរបស់ស្ថាប័នមួយដែលមានឈ្មោះថា Outside ជំងឺខ្លាចខ្ពស់ អាចជាផ្នែកមួយត្រូវបានដាក់ការស្ដីបន្ទោសសម្រាប់ការស្លាប់ជាច្រើនដែលបានកើតឡើងនៅឆ្នាំនេះ រួមទាំងសមាជិកជនជាតិភាគតិចស៊ើប៉ា (sherpas) ២នាក់ ដែលបានអមដំណើរក្រុមអ្នកឡើងភ្នំសម្រាប់ដំណើររបស់ពួកគេ។

លោក Shaunna Burke អ្នកឡើងភ្នំដែលបានឡើងលើភ្នំ Everest ក្នុងឆ្នាំ ២០០៥ ធ្លាប់បានប្រាប់សារព័ត៌មាន Insider កាលពីកន្លងទៅថា ដោយស្ថិតនៅចន្លោះប្រទេសនេប៉ាល់ និងតំបន់ទីបេតិ៍ ភ្នំ Everest គឺជាកំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោក ដែលមានកម្ពស់ដល់ទៅ ២៩.០២៩ ហ្វីតខ្ពស់ជាងនីវ៉ូទឹកសមុទ្រ។ គ្មានអុកស៊ីសែនគ្រប់គ្រាន់ដែលត្រូវបានគេស្គាល់ថាជា "តំបន់មរណៈ" ។ វាជាទីកន្លែងដែលខ្លួនប្រាណអ្នកឡើងភ្នំ ត្រូវខ្សោះ និងស្លាប់យ៉ាងពិតប្រាកដ ៕