អូស្ត្រាលី៖ បាតុភូត អែលនីញ៉ូ(El Nino) បានវិលត្រឡប់មកវិញជាផ្លូវការ និងទំនងជាបង្កឲ្យមានអាកាសធាតុធ្ងន់ធ្ងរនៅចុងឆ្នាំនេះ បណ្ដាលមកពីព្យុះស៊ីក្លូនត្រូពិក ប៉ះពាល់ដល់តំបន់កោះសមុទ្រប៉ាស៊ីហ្វិកដែលងាយរងគ្រោះ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅអាមេរិកខាងត្បូង រហូតដល់បង្កឲ្យមានគ្រោះរាំងស្ងួតនៅក្នុងប្រទសអូស្ត្រាលី ។

យោងតាមសេចក្ដីណែនាំចេញកាលពីថ្ងៃព្រហស្បតិ៍ ដោយមជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុនិងមហាសមុទ្រ របស់រដ្ឋបាលអាកាសធាតុ បន្ទាប់ពីគំរូបាតុភូតឡានីញ៉ា (La Nina) ដែលជារឿយៗរុញទម្លាក់សីតុណ្ហភាពសកលបន្តិច ពោលគឺបាតុភូតអែលនីញ៉ូ (El Nino) ក្តៅជាងមុន បានវិលត្រឡប់មកវិញ។
បាតុភូតអែលនីញ៉ូ ត្រូវបានកើតចេញពីទឹកក្ដៅខុសពីធម្មតា នៅក្នុងសមុទ្រប៉ាស៊ីហ្វិកខាងកើត L8N37J2T2 ជិតឆ្នេរសមុទ្រអាមេរិកខាងត្បូង ហើយជារឿយៗអមដោយការបន្ថយល្បឿន ឬបង្កឲ្យមានខ្យល់បោកបក់ខ្លាំងនៅភាគខាងកើត។

កាលពីខែឧសភា ស្ថានភាពបាតុភូតអែលនីញ៉ូបានកើតឡើង ខណៈសីតុណ្ហភាពផ្នែកខាងលើនៃកម្រិតទឹកសមុទ្រហក់ឡើងខ្ពស់ជាងកម្រិតមធ្យមនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក។
បាតុភូតអែលនីញ៉ូចុងក្រោយ បានកើតមានកាលពីឆ្នាំ២០១៦ ដែលពិភពលោកបានមើលឃើញ អាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន ។ បាតុភូតទាំង២នេះ បានបណ្ដាលឲ្យមានការព្រមានពីបម្រែបម្រួលអាកាសធាតុ នៅឆ្នាំ២០២៣ឬ២០២៤ អាចហក់ឡើងដល់កម្រិតខ្ពស់ថ្មី ៕