សម្ដេចតេជោ បញ្ជាក់ជាថ្មី មិនដំឡើងថ្លៃអគ្គិសនី ទោះប្រទេសជិតខាងខ្វះភ្លើងប្រើប្រាស់

2023/06/09 07:20:08 pm        298

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនឹងមិនដំឡើង​ថ្លៃភ្លើង​អគ្គិសនីនោះទេ បើទោះបីជាប្រទេសជិតខាងកំពុងខ្វះខាតភ្លើងប្រើប្រាស់ ហើយពិភពលោកកំពុងជួបវិបត្តិការកើនតម្លៃប្រេង និងឧស្ម័ន ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រទេសនានាមានការ​ដំឡើង​ថ្លៃភ្លើង តែសម្រាប់កម្ពុជាសម្ដេច បានសំណូមពរដល់ក្រុមហ៊ុនអគ្គិសនី កុំដំឡើងថ្លៃភ្លើង បើតម្លៃថ្លៃ នឹងប៉ះពាល់រង្គើរពេញប្រទេស ។

សម្ដេចតេជោ បានបន្ថែមថា ប៉ុន្មានថ្ងៃកន្លងទៅនេះ នៅប្រទេសវៀតណាម បានខ្វះភ្លើងខ្លាំងណាស់ ដោយសារតែរលកកម្ដៅ ការផលិតមិនគ្រប់គ្រាន់ ​ហើយតម្រូវការកាន់តែច្រើន ជាក់ស្ដែងករណី​នៅ​ក្រុងហាណូយ តាមផ្ទះខ្វះភ្លើងប្រើប្រាស់​ ពលរដ្ឋរត់ទៅទិញទំនិញក្នុងផ្សារទំនើប ហើយឆ្លៀតជ្រកគេចពីរលកកម្ដៅនេះ ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា តែយ៉ាងណា ពាក់ព័ន្ធបញ្ហាអគ្គិសនីនេះ ទោះជួបការ​លំបាក ក៏កម្ពុជាមិនដំឡើង​ថ្លៃភ្លើងដែរ ហើយខិតខំស្វែងរក​ដំណោះបន្ថែមទៀត ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានប្រភពផលិតថាមពលអគ្គិសនីជាច្រើនកន្លែង ត្រូវបាន​សាងសង់រួចរាល់ នៅតាមបណ្ដាខេត្តមួយចំនួន ​មានដូចជា រោងចក្រដើរដោយថាមពលធ្យូងថ្ម រោងចក្រផលិតអគ្គិសនី ​ដោយប្រព័ន្ធព្រះអាទិត្យ (សូឡា) ​និងទំនប់វារីអគ្គិសនីជាច្រើនកន្លែងទៀត ខណៈមានទំនប់​វារីអគ្គិសនីចំនួន ២ទៀត​ កំពុងសាងសង់ ក្នុងនោះមាននៅខេត្តកោះកុង និងខេត្តពោធិ៍សាត់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm