រុស្ស៊ី៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទាមទារឲ្យមានការបញ្ជូនអាវុធ និងគ្រាប់រំសេវកាន់តែលឿនដល់កងកងកម្លាំងដែលចូលរួមធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែ។
លោក Shoigu បាននិយាយប្រាប់ក្រុមមន្រ្តីភស្តុភារ និងក្រុមអ្នកតំណាងឧស្សាហកម្មយោធាថា រថពាសដែកថ្មី យានប្រយុទ្ធថ្មើរជើង និងរថក្រោះ ត្រូវការយ៉ាងបន្ទាន់នៅសមរភូមិមុខ ។
លោកបានលើឡើងផងដែរថា កងកម្លាំងរុស្ស៊ី បានរារាំងការវាយបករបស់អ៊ុយក្រែននៅតំបន់ Zaporizhzhia កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះទេ ពីលទ្ធផលនៅសមរភូមិមុខ ។
លោក Shoigu និយាយថា គ្រាន់តែចូលរួមប្រយុទ្ធរយៈពេល ២ម៉ោងប៉ុណ្ណោះ ទាហានរបស់ពួកយើងបានបំផ្លាញរថក្រោះ ៣០គ្រឿង និងយានប្រយុទ្ធថ្មើរជើង ១០គ្រឿង ។ គ្រឿងយុទ្ធោបករណ៍បែបនេះ ត្រូវការបន្ទាន់នៅទីនោះ ។ ពួកយើងត្រូវតែប្រញាប់បញ្ជូនទៅកាន់ទីនោះ ។
ខណៈពេលនោះដែរ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញរូបភាពវីដេអូឃ្លីបយានដ្រូនបន្ថែមទៀតផងដែរ ដោយបង្ហាញឲ្យឃើញអ្វីដែលពួកគេនិយាយថា គឺជាការវាយប្រហាររបស់រុស្ស៊ី ទៅលើរថក្រោះអ៊ុយក្រែននៅតំបន់ Zaporizhzhia ៕

