បារាំង៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា កាលពីពេលកន្លងទៅ ប្រទេសរបស់លោក បានច្រានចោលការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់បុរសម្នាក់ដែលនៅពីក្រោយការវាយប្រហារដោយកាំបិតកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុង Annecy ។

ក្មេងតូចៗចំនួន ៤នាក់ និងនិវត្តន៍ជនចំនួន ២នាក់ រងការវាយប្រហារដោយកាំបិតនៅទីក្រុងភ្នំដ៏ស្ងប់ស្ងាត់របស់បារាំងមួយនេះ ហើយរដ្ឋាភិបាល និយាយថា ជនវាយប្រហារជាប់សង្ស័យ គឺជាជនភៀសខ្លួនស៊ីរី ។
ក្មេងតូចៗចំនួន ៤នាក់ទាំងនេះ មានអាយុចន្លោះពី ២២ខែ និង ៣ឆ្នាំ ។
លោក Darmanin និយាយប្រាប់សារព័ត៌មាន TF1ថា ជនភៀសខ្លួនស៊ីរីម្នាក់នេះ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារ ។ គាត់ត្រូវបានគេច្រានចោលសិទ្ធិជ្រកកោនកាលពីរយៈពេល ១០ឆ្នាំមុន ហើយនិងបានដាក់ពាក្យសុំសិទ្ធិជ្រកកោនផងដែរ នៅប្រទេសស្វីស និងអ៊ីតាលី ។
ដោយឡែក ពាក់ព័ន្ធនឹងមូលហេតុដែលនាំឲ្យមានការវាយប្រហារនេះ គេនៅពុំទាន់ដឹងច្បាស់នោះទេ ប៉ុន្តែវាអាចផ្តើមចេញពីបញ្ហាសាសនា ខណៈដែលការស៊ើបអង្កេតកំពុងបន្ត ៕

