ម៉ិកស៊ិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សមាជិករាប់រយនាក់របស់សហគមន៍ជនជាតិដើមភាគតិច Zapatista និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានដង្ហែក្បួននៅទីក្រុង Mexico City ប្រទេសម៉ិកស៊ិក ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់រលកនៃអំពើហិង្សាដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ជនជាតិដើមភាគតិចរបស់ពួកគេ ។
ក្រុមបាតុករទាំងនេះ បានទាមទារឲ្យបញ្ចប់អំពើហិង្សាដែលពួកគេនិយាយថា គឺជាការវាយប្រហារប្រឆាំងនឹងកងទ័ពរំដោះជាតិ Zapatista ឬ EZLNដែលជាកងកម្លាំងប្រដាប់អាវុធប្រយុទ្ធ ដើម្បីសិទ្ធិជនជាតិដើមភាគតិច នៅរដ្ឋ Chiapas។
សហគមន៍ Zapatista និយាយថា ក្រុមប្រដាប់អាវុធមួយនេះ រងការវាយប្រហារពីក្រុមទាហានប៉ារ៉ា នៅក្នុងរដ្ឋ Chiapas ។
លោក Raul Romero គឺជាបាតុករ និងជាសង្គមវិទូមួយរូប និយាយថា ពួកយើងស្នើសុំឲ្យបញ្ឈប់ការវាយប្រហារពីក្រុមទាហានប៉ារ៉ា ដែលបានរួមដៃគ្នាជាមួយក្រុមឧក្រិដ្ឋជន ធ្វើឲ្យរដ្ឋ Chiapas ជិតធ្លាក់ក្នុងសង្រ្គាមស៊ីវិល ៕
