អាមេរិក៖ តម្លៃប្រាក់ដុល្លារអាមេរិក បានធ្លាក់ចុះ នៅថ្ងៃសុក្រនេះ ដោយសារផលចំណូលទាបរបស់រតនាគារសហរដ្ឋអាមេរិក បន្ទាប់ពីការកើនឡើងនៃការទាមទារប្រាក់អត្ថប្រយោជន៍ពីភាពអត់ការងារធ្វើប្រចាំសប្តាហ៍ បានធ្វើឲ្យក្តីរំពឹងរបស់ពាណិជ្ជករដែលថា ការដំឡើងអត្រាការប្រាក់ខ្ពស់របស់សហរដ្ឋអាមេរិក កាន់តែជិតមកដល់ ខណៈការយកចិត្តទុកដាក់ បានបង្វែរទៅលើសប្តាហ៍ដ៏មមាញឹកខាងមុខ ដែលមានកិច្ចប្រជុំជាបន្តបន្ទាប់របស់ធនាគារកណ្តាល។
ទិន្នន័យកាលពីថ្ងៃព្រហស្បតិ៍បង្ហាញថាចំនួនជនជាតិអាមេរិក ដែលដាក់ពាក្យទាមទារប្រាក់អត្ថប្រយោជន៍ពីការអត់ការងារធ្វើ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង១ឆ្នាំកន្លះ កាលពីសប្តាហ៍មុន ទោះបីជាការបញ្ឈប់ពីការងារ ទំនងជាមិនកើនឡើងខ្ពស់ក៏ដោយ ព្រោះថាទិន្នន័យនោះ បានក្តោបលើថ្ងៃឈប់សម្រាកប្រារព្ធទិវារំលឹកគុណ (Memorial Day) ដែលអាចបន្ថែមនូវការប្រែប្រួលមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ ចំណុចនោះសមល្មមនឹងធ្វើឲ្យតម្លៃប្រាក់ដុល្លារអាមេរិកធ្លាក់ដល់កម្រិតទាបជាងពីរសប្តាហ៍ ធៀបនឹងរូបិយប័ណ្ណផ្សេង នៅក្នុងរដូវកាលមុន ខណៈក្រុមវិនិយោគិន បានយកទិន្នន័យនោះធ្វើជាសញ្ញាដែលបង្ហាញថា ទីផ្សារការងាររបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ។
សន្ទស្សន៍ប្រាក់ដុល្លារចុងក្រោយ ឈរនៅតម្លៃ ១០៣,៣៥ ក្នុងការជួញដូរនៅអាស៊ីដំបូង កាលពីថ្ងៃសុក្រ ដោយបានធ្លាក់ចុះច្រើនជាង ០,៧ភាគរយ នៅក្នុងរដូវកាលមុន ដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនសប្តាហ៍។ បើធៀបនឹងប្រាក់យ៉េនរបស់ប្រទេសជប៉ុន ប្រាក់ដុល្លារអាមេរិក បានធ្លាក់ដល់កម្រិតទាបមួយសប្តាហ៍ ក្នុងតម្លៃ ១៣៨,៧៦៥ ដោយធ្លាក់តាមផលចំណូលរបស់រតនាគារសហរដ្ឋអាមេរិក៕
