អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ (៨ មិថុនា) ក្រុមអាជ្ញាធរនៅទីក្រុង Philadelphia សហរដ្ឋអាមេរិកបានព្រមានអ្នកស្រុកអំពីហានិភ័យសុខភាពពីខ្យល់ដែលបំពុលដោយផ្សែងពីចំហេះព្រៃនៅដើមរដូវក្តៅដែលមិនធ្លាប់មានពីមុនមកនៅភាគខាងកើតប្រទេសកាណាដា។
ទីក្រុងនៃក្តីស្រឡាញ់ជាភាតរភាពមួយនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែងដ៏អួរអាប់ដែលធ្វើឱ្យអ្នកស្រុកជាច្រើនសម្តែងការព្រួយបារម្ភអំពីគុណភាពខ្យល់មិនល្អ។ ក្រុមមន្ត្រីព្រមានថា លក្ខខណ្ឌគុណភាពខ្យល់មិនល្អអាចបន្តរយៈពេលជាច្រើនថ្ងៃទៀត។
វាជាលទ្ធផលនៃការចាប់ផ្តើមដ៏តឹងតែងមួយចំពោះរដូវកាលចំហេះព្រៃរបស់ប្រទេសកាណាដា ដែលក្រុមមន្ត្រីបាននិយាយថា ចំហេះនោះមានស្ថានភាពអាក្រក់បំផុតមិនធ្លាប់មានប្រចាំឆ្នាំ ដោយសារអាកាសធាតុក្តៅ និងស្ងួតត្រូវបានព្យាករណ៍ថានឹងអូសបន្លាយជាច្រើនខែ៕

