អេស្ប៉ាញ៖ ជនអន្តោប្រវេសន៍មកពីអនុតំបន់សហារ៉ាចំនួន ៦១នាក់ ត្រូវបានគេប្រទះឃើញនៅលើទូកឈើមួយគ្រឿង ស្ថិតនៅចម្ងាយប្រហែលជិត១គ.មពីតំបន់ឆ្នេរកោះ Gran Canaria កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលពួកគេព្យាយាមធ្វើដំណើរទៅកាន់ដែនដីរបស់អេស្ប៉ាញមួយនេះ ។

ពួកគេបាននៅទីនោះ រហូតដល់ក្រុមឆ្មាំសមុទ្រអេស្ប៉ាញ ធ្វើដំណើរមកដល់តំបន់ទេសចរណ៍ Bahia Feliz ភាគខាងត្បូងកោះ Gran Canariaស្ថិតនៅក្នុងមហាសមុទ្រអាត្លង់ទិក ។
ជនអន្តោប្រវេសន៍ទាំង ៦១នាក់ ត្រូវបានបញ្ជូនឡើងលើទូកឆ្មាំសមុទ្រ ហើយនិងដឹកទៅកាន់កំពង់ផែ Arguineguin (អាហ្គីនណេហ្គីន) ជាទីដែលពួកគេទទួលបានសេវាកម្មសង្រ្គោះបន្ទាន់ ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ ១៥.៦៨២នាក់ បានធ្វើដំណើរមកដល់ប្រជុំកោះ Canary ពោលគឺមានចំនួន ២៩,៧ភាគរយ តិចជាងកាលពីឆ្នាំ ២០២១ ៕
