អន្តរជាតិ ៖ រូបភាពវីដេអូឃ្លីបក្រោមទឹកឃើញជីវចម្រុះសមុទ្រដ៏ច្រើននៅបាតសមុទ្ររបស់ប្រជុំកោះ Canary ដែនដីរបស់អេស្ប៉ាញ ស្របពេលដែលពិភពលោក ប្រារព្ធទិវាបុណ្យមហាសមុទ្រពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ ។
មហាសមុទ្រអាត្លង់ទិក គឺជាជម្រករបស់សត្វរាប់ពាន់ប្រភេទហើយនៅបាតសមុទ្រតំបន់ឆ្នេរ Arinagaនៃកោះ Gran Canaria ក្រុមអ្នកស្រុក និងភ្ញៀវទេសចរ អាចមើលឃើញក្រចាប់សមុទ្រ(ត្រីផ្កាយ) ត្រី Dreamfish និងត្រី Monkfish ជិតផុតពូជដ៏ចម្រុះពណ៌ ។
រដ្ឋបាលកោះ Gran Canaria និយាយថា សមុទ្ររបស់ពួកគេមានត្រី ៥០០ប្រភេទ ថនិកសត្វ ៨០ប្រភេទ និងសត្វល្មូនសមុទ្រ ៥ប្រភេទ។
សូមបញ្ជាក់ថា ទិវាបុណ្យមហាសមុទ្រពិភពលោក ប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៨ ខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃមហាសមុទ្រ និងផលប៉ះពាល់របស់សកម្មភាពមនុស្ស អាចមានលើពួកវា ៕

