ផ្លូវបេតុងថ្មីចំនួន០៣ខ្សែ នឹងស្ថាបនារួចរាល់ឆាប់ៗ សម្រាប់ពលរដ្ឋប្រើប្រាស់ នៅសង្កាត់ទន្លេបាសាក់

2023/06/09 10:07:44 pm        311

ភ្នំពេញ៖ ផ្លូវបេតុងថ្មីចំនួន០៣ខ្សែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានធ្វើពិធីបើកការដ្ឋានស្ថាបនាជាផ្លូវការ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង លោកចៅសង្កាត់ និងមន្ត្រីចំណុះជំនាញជាច្រើនទៀតផងដែរ ។

លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានអោយដឹងថា ផ្លូវបេតុងចំនួន៣ខ្សែ ដែលកំពុងធ្វើការស្ថាបនានេះ ជាបេតុងគ្មានសសៃដែក ដែលមានប្រវែងសរុប ៤៣២ម៉ែត្រ មានទទឹង០៥ម៉ែត្រ និងមានកម្រាស់០,១៥ម៉ែត្រ ដែលផ្លូវនេះ បានរៀបចំប្រព័ន្ធលូបង្ហូរទឹករួចជា​ស្រេចហើយមានមុខកាត់៦តឹកផងដែរ ។

លោកចៅសង្កាត់ បន្តថា ផ្លូវបេតុងកំពុងស្ថាបនានៅពេលនេះ មានពលរដ្ឋចំនួនជាង ៣៥០គ្រួសាររស់នៅជាប់ផ្លូវ ទទួលផលប្រយោជន៍និងភាពងាយស្រួល។

លោក លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ​បានមានប្រសាសន៍ដឹងថា ផ្លូវបេតុងចំនួន០៣ខ្សែនេះ​ បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ពលរដ្ឋទូទៅទាំងក្នុងតំបន់ និងក្រៅតំបន់អាចប្រើប្រាស់បានជាប្រយោជន៍រួមទាំងអស់គ្នា ។

លោកអភិបាល​ បន្ថែមថា ដោយពិនិត្យឃើញថា ​កាលពីពេលមុនផ្លូវនេះ ទទួលរងការខូចខាតច្រើន ដោយ​មានជាជង្ហុក ហើយរៀងរាល់ខែភ្លៀងក៏មានទឹកលិចផងដែរ ទើបអាជ្ញាធរមូលដ្ឋាន​សង្កាត់ខណ្ឌ តាមរយៈគម្រោងមូលនិធិសង្កាត់ ​បានគិតគូរដាក់ប្រព័ន្ធលូបង្ហូរទឹក និងបើកការ​ស្ថាបនាផ្លូវថ្មីជូនពលរដ្ឋសម្រាប់ប្រើប្រាស់តែម្តង ។

បន្ថែមទៀតនោះ លោក អភិបាលបានសំណូមពរ និងអំពាវនាវដល់ពលរដ្ឋរស់នៅអមសងខាងផ្លូវ​ដែលត្រូវស្ថាបនា ​មានការយោគយល់ ​រាល់សកម្មភាពកាយផ្លូវដាក់លូជាដើម។ ​លោក អភិបាល ក៏បានឲ្យខាងជំនាញធ្វើយ៉ាង ​ឲ្យមានផលប៉ះពាល់តិចបំផុត​សម្រាប់បងប្អូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវបេតុងថ្មី ដែលកំពុងដំណើរការស្ថាបនា បាន​បង្ហាញក្តីរំភើប ​និងអារម្មណ៍សប្បាយរីករាយ ជាមួយនឹង​សមិទ្ធផល​ថ្មីនេះ សម្រាប់តំបន់​រស់នៅរបស់ពួកគាត់ទាំងអស់គ្នា ​ខណៈពីពេលមុនពួកគាត់ថា ផ្លូវនេះ​ មានសភាព​ទ្រុឌទ្រោម ​និង​មានទឹកលិចទៀតផងដែរ ​លំបាកក្នុងការធ្វើដំណើរ។

ពលរដ្ឋ បង្ហាញថា ​នៅពេលមានផ្លូវបេតុងថ្មីហើយនោះ ​ពួកគាត់អាចជិះម៉ូតូ ឬរថយន្ត​ធ្វើដំណើរឆ្លងកាត់បានយ៉ាងងាយស្រួល ពិសេសនោះពួកគាត់ក៏អាចប្រើប្រាស់​ផ្លូវ​សម្រាប់ការដើរធ្វើលំហាត់ប្រាណបាន ​នៅរៀងរាល់ព្រឹកព្រលឹម​ ឬក៏វេលាល្ងាចឡើងជាដើម ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm