ឯកឧត្តម ឡាវ វ៉ាន់ អញ្ជើញជួបសំណេះសំណាលជាមួយនិសិ្សត អ.ម.ត ប្រចាំសាកលវិទ្យាល័យ NUM & NPIC ចំនួន១០០រូប

2023/06/09 10:09:50 pm        413

កណ្ដាល ៖ ក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (ហៅកាត់ អ.ម.ត) ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) និង​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេសកម្ពុជា (NPIC) ក្រុម២ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនិស្សិត អ.ម.ត ដែលកំពុងសិក្សានៃសាកលវិទ្យាល័យ ទាំង២ ចំនួន១០០រូប កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០៣ នៅ​កោះស្លាកែត Studios ស្រុកកៀនស្វាយ ខេត្តកណ្តាល។

​ឧកញ៉ាបណ្ឌិត ត្រាំង លី អនុប្រធានក្រុមការងារគ្រប់គ្រងនិសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកឡើងពីសាវតារ ខ្លះៗ អំពីការបង្កើតសមាគមសិស្ស-និសិ្សត​អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនេះឡើងថា គណៈកម្មការ​អាហារូបករណ៍សិស្ស-និសិ្សតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ត្រូវបានបង្កើតឡើងដោយសេចកី្តសម្រេចរបស់រាជរដ្ឋាភិបាល លេខ៥៨ ស.ស.រ ចុះថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០០៧ ស្ថិតក្រោមចំណុះខុទ្ទកាល័យសម្តេចតេជោ និងមានភារកិច្ចអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សា នៅក្នុង និង​ក្រៅប្រទេស គ្រប់គ្រងពិនិត្យ និងបែងចែកអាហារូបករណ៍ដល់សិស្ស-និសិ្សតក្រីក្រ និងធ្វើរបាយការណ៍​ជូនសម្តេចតេជោ ហ៊ុន សែន។ នៅក្នុងឆ្នាំ២០១៤ សមាគមសិស្ស-និសិ្សតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា សមាគម អ.ម.ត បង្កើតឡើងក្រោមការ​ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង​ចងក្រង សិស្ស-និសិ្សតអាហារូបករណ៍របស់សម្តេចទាំងទ្វេរ ដើម្បីរួបរួម ធ្វើកិច្ចការដែលជា​ផលប្រយោជន៍​សម្រាប់សង្គមជាតិ និងនិសិ្សត ក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើការសិក្សារបស់ប្អូនៗសិស្ស-និសិ្សត អ.ម.ត នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តមបណ្ឌិត ប្រធាន បានសម្រេចបង្កើតយន្តការគ្រប់គ្រងនិសិ្សត អ.ម.ត តាមបណ្តាគ្រឹះស្ថានសិក្សាទាំងក្នុង និងក្រៅប្រទេស ចំនួន១៨ក្រុម ហើយរហូតមកដល់បច្ចុប្បន្ននេះ មានចំនួន២២ក្រុម។ ដោយសារការផ្តល់អាហារូបករណ៍ពីបណ្តាគ្រឹះស្ថានសិក្សា មានកំណើនកើនឡើង ក្នុងនោះមានឯកឧត្តម ឡាវ វ៉ាន់ ទទួលបន្ទុកជាប្រធានក្រុមការងារទី២ ដែលមានគ្រឹះស្ថានសិក្សាចំនួន២ គឺសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហើយនាពេលថ្មីៗនេះ ក្រុមការងារទី២ ត្រូវបានចាត់តាំងឲ្យ​ទទួល​បន្ទុកសាកលវិទ្យាល័យចំនួន២បន្ថែមទៀត គឺសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University) និងសាកលវិទ្យាល័យ លីម កុងវីង(Limkokwing University)។ ជាពិសេសចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣ គណៈកម្មការអាហារូបករណ៍ បានបញ្ជូននិសិ្សត ទៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សរុបចំនួន៩៦០នាក់ ក្នុងនោះនិសិ្សតបញ្ចប់ការសិក្សា សរុប១៨៦នាក់ និសិ្សតកំពុងសិក្សាសរុប៣៣៥នាក់ និងនិសិ្សតបោះបង់ការសិក្សា ចំនួន៤៣៩នាក់។ ចំណែកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គិតចាប់តាំងពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ គណៈកម្មការអាហារូបករណ៍ បានបញ្ជូននិសិ្សត សរុបចំនួន២៦រូប ក្នុងនោះនិសិ្សតកំពុងសិក្សាសរុបចំនួន១៨រូប។ ដោយឡែកសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យ លីម កុងវីង គឺគណៈកម្មការអាហា​រូបករណ៍​បានបញ្ជូននិសិ្សត ទៅសិក្សាចំនួន១១០នាក់(ក្នុងនោះសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចំនួន១០០នាក់ និងសាកលវិទ្យាល័យ លីម កុងវីង ចំនួន១០នាក់)។

​នាឱកាសជួបសំណេះសំណាលជាមួយសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិសិ្សតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្រុម២ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក ពីសំណាក់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះកិច្ចការងារនិសិ្សតនេះ តួយ៉ាងប្អូនៗ​និសិ្សតអាចសម្លឹងឃើញថ្ងៃនេះតែម្តង បើសិនជាគ្មានការរៀបចំយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទេ ! ប្រាកដណាស់ មិនអាចឲ្យក្រុមការងារអង្គុយនៅទីនេះបាននោះទេ។ ទន្ទឹមនឹងនោះឯកឧត្តម ប្រធាន បានផ្តល់​សេចកី្តទុកចិត្តដល់ក្រុមការងារ និងផ្តល់សេចកី្តទុកចិត្ត គាំទ្រ ធ្វើយ៉ាងណាឲ្យប្អូនៗនិសិ្សត បានបញ្ចប់ការ​សិក្សាប្រកបដោយលទ្ធផលល្អ និងជោគជ័យ។ អ្វីដែលជាការសំណូមពរពីប្អូនៗនិស្សិតវិញ គឺសុំកុំឲ្យមាន​ការបោះបង់ការសិក្សា ដូច្នេះប្អូនៗនិស្សិត កំពុងអង្គុយនៅទីនេះ បានត្រៀមខ្លួនរួចហើយឬនៅ ហើយត្រៀម​ខ្លួនដើម្បីអ្វី គឺត្រៀមខ្លួនដើម្បីក្លាយទៅជាអ្នកគំរូ នៅក្នុងក្រុមគ្រួសាររបស់ប្អូនសិន ឬក៏ត្រៀមខ្លួនជាកូនល្អ សម្រាប់ឪពុក ម្តាយ ពីព្រោះថាបើប្អូនៗនិសិ្សត មិនកំណត់គោលដៅរបស់ខ្លួននោះទេ គឺមិនដឹងថាខ្លួន​ឯងត្រូវទៅ​ណានោះទេ។ ដូច្នេះថ្ងៃនេះ ឯកឧត្តម ឡាវ វ៉ាន់ សូមចូលរួមចំណែកជាមួយប្អូនៗនិសិ្សតដែលមានវត្តមាននៅទីនេះ កំណត់គោលដៅជាមុនសិន ថាតើគោលដៅចង់ទៅណា? ប្អូនៗនិសិ្សតត្រូវចាំថា ជីវិតរបស់មនុស្ស ប្រឈមខ្លាំង​ជាងគេបំផុតនោះ គឺប្រឈមនឹងឆ្លងកាត់ឧបសគ្គ ហើយបើប្អូនៗនិសិ្សត ឆ្លងផុតពីឧបសគ្គមួយនោះ គឺប្អូនៗនិសិ្សត បង្កើតភាពរឹងម៉ាំខ្លួនឯង ពីព្រោះជីវិត និងជួបប្រទះនូវឧបសគ្គ។

ឯកឧត្តម ឡាវ វ៉ាន់ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ មានមនោសញ្ចេតនា និងគុណធម៌ខ្ពស់​ណាស់ ដែលទាមទារឲ្យក្មេងជំនាន់ក្រោយមើលឲ្យឃើញពីភាពចំនុចខ្លាំង និងពូនជ្រុំធ្វើជាធ្លុងមួយ​ដើម្បីធ្វើការ​អភិវឌ្ឍន៍​ប្រទេសជាតិរបស់យើង បើយើងមានការបែកបាក់ នឹងធ្វើឲ្យប្រទេសជាតិរបស់យើងកាន់តែតូចទៅៗ តែបើយើងរក្សាភាពខ្លាំង និងសាមគ្គីភាពផ្ទៃក្នុងតាមរយៈយើងមើលឲ្យឃើញភាពខ្លាំង ដោយឡែកភាពខ្វះខាត យើងត្រូវរួមគ្នា ដើម្បីកែសម្រួល។ ដូច្នេះប្អូនៗនិសិ្សត ត្រូវបញ្ចប់ការសិក្សាដែលទទួល​បានអាហារូបករណ៍​របស់សម្តេចតេជោឲ្យបានទាំងអស់គ្នា និងត្រូវរួមគ្នាធ្វើយ៉ាងណាឲ្យប្រទេសជាតិយើងកាន់តែរុងរឿង៕

អត្ថបទ ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm