UN៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ ស្ដីពីភាពរំជើបរំជួលនៅក្នុងទីក្រុង Jerusalem ប៉ុន្តែពុំបានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗ ដោយក្នុងនោះក្រុមអ្នកការទូតនិយាយថា សហរដ្ឋអាមេរិកបានជឿថា ការអត្ថាធិប្បាយសាធារណៈនានានឹងគ្មានប្រយោជន៍។
ក្រុមអ្នកការទូតនិយាយថា ការចរចាផ្សេងបានបន្តក្នុងប្រទេសចំនួន ១៥ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីអត្ថបទមួយដែលអាចត្រូវបានរារាំងពីពង្រាងបឋម ដែលត្រូវបានស្នើដោយប្រទេសន័រវែស។ ជំនួបក្រុមប្រឹក្សាសន្តិសុខនេះមានឡើង បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល និងបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពហិង្សាដ៏ខ្លាំងក្លា របស់អ៊ីស្រាអែលលើពលរដ្ឋប៉ាឡេស្ទីននៅទីក្រុងពិសិដ្ឋ ដែលជំរុញឲ្យភាពតានតឹងឡើងកម្ដៅកាន់តែខ្លាំង៕
អត្ថបទ៖ សុខមាន