អារ៉ាប់ ៖ ព្រះចៅស៊ូតង់អារ៉ាប់រួម និងជាប្រធានកិច្ចប្រជុំបម្រែបម្រួលអាកាសធាតុអង្គការសហប្រជាជាតិ(COP28) គឺព្រះអង្គម្ចាស់ Ahmed al-Jaber បានសន្យាថា បញ្ហាបម្រែបម្រួលអាកាសធាតុ គឺជាអាទិភាពកំពូល ហើយទ្រង់មានព្រះបន្ទូលថា ទ្រង់មានឆន្ទៈនយោបាយពេញលេញ ក្នុងការគាំទ្រកិច្ចប្រជុំ COP28ឲ្យជោគជ័យ ។
ព្រះអង្គម្ចាស់ Al-Jaber ដែលស្ថិតនៅក្នុងទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ សម្រាប់ជំនួបមុនកិច្ចប្រជុំ COPរងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងជម្លោះផលប្រយោជន៍រវាងការដឹកនាំកិច្ចប្រជុំកំពូលបម្រែបម្រួលអាកាសធាតុបន្ទាប់របស់ UN នៅទីក្រុង Dubai នាខែធ្នូខាងមុខ និងការដឹកនាំរដ្ឋប្រេងអារ៉ាប់រួម ក្នុងពេលតែមួយ ។
កាលពីខែមុន សមាជិកជាង ១០០នាក់ មកពីសភាអាមេរិក និងសភាអឺរ៉ុប បានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងប្រធានគណកម្មការអឺរ៉ុបលោកស្រី Ursula von der Leyenដាក់សំពាធលើរដ្ឋាភិបាលអារ៉ាប់រួម ឲ្យបញ្ឈប់ការងាររបស់ព្រះចៅស៊ូតង់ Al-Jaber នៅកិច្ចប្រជុំ COP ដោយពួកគេលើកឡើងថា តំណែង ២របស់ទ្រង់ នឹងធ្វើឲ្យអន្តរាយដល់កិច្ចចរចា ។
ព្រះអង្គម្ចាស់ Al-Jaber ដែលដឹកនាំក្រុមហ៊ុនប្រេង Abu Dhabi National Oil Co (ADNOC)ដែរនោះ បានមានព្រះបន្ទូលជំទាស់ចាប់តាំងពីការតែងតាំងរបស់ទ្រង់ក្នុងឆ្នាំនេះថា ត្រូវតែមានដំណោះស្រាយរូមបញ្ចូលបន្ថែមទៀតចំពោះវិធានការអាកាសធាតុដែលគ្មាននរណាម្នាក់បង្កនោះទេ រួមទាំងឧស្សាហកម្មឥន្ធនៈហ្វូស៊ីល ៕

